ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​បុក​អ្នក​ជិះ​កង់ដួល​បោក​ក្បាល​ស្លា.ប់​ អ្នក​បើក​បរ​ប្រគល់​ខ្លួន​ដល់​ប៉ូលិស​

13 ឆ្នាំ មុន

ខេត្ត​តា​កែវ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ កក្កដា កន្លង​មក​មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ ជាតិ​លេខ​៣​ត្រង់​ចំណុច​ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៩០-៩១​ស្ថិត​ក្នុង​ ភូមិ​យាយ​ឡ​ ឃុំ​ត្រាំ​កក់​ ស្រុក​ត្រាំ​កក់​ បណ្តាល​ឱ្យ​បុរស​អ្នក​ជិះ​កង់​ម្នាក់​ស្លា.ប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​

ខេត្ត​តា​កែវ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ កក្កដា កន្លង​មក​មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​ត្រង់​ចំណុច​ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៩០-៩១​ស្ថិត​ក្នុង​ភូមិ​យាយ​ឡ​ ឃុំ​ត្រាំ​កក់​ ស្រុក​ត្រាំ​កក់​ បណ្តាល​ឱ្យ​បុរស​អ្នក​ជិះ​កង់​ម្នាក់​ស្លាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​សារ​រថ​យន្ត​កូរ៉េ​ពណ៌​ស​​​ពាក់​ស្លាក​លេខ​​២​A០០៦៧​ កំពត​​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច​ជ្រុល​ទៅ​បុក​កង់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាង​ឆ្វេងជិត​ចំណត​រថ​យន្ត​ក្រុង​។

អ្នក​ដំណើរ​ដែល​ចូល​ហូប​បាយ​នៅ​ក្នុង​ហាង​ក្បែរ​កន្លែង​កើត​ហេតុ​និយាយ​​ថា បុរស​​ឈ្មោះ​ក្រូច អើង​ អាយុ​៦១​ឆ្នាំ នៅ​ភូមិ​យាយ​ឡ ឃុំ​ត្រាំ​កក់​ បន្ទាប់​ពី​ជួស​ជុល​កង់​ហើយ​ក៏​ជិះ​ឆ្លង​ផ្លូវ​ជាតិ​សំដៅ​ទៅ​ផ្ទះ​របស់​គាត់​ ហើយ​ស្រប​ពេល​នោះ​រថ​យន្ត​កូរ៉េ​ពណ៌​ស​បើក​បរ​ដោយ​ឈ្មោះ​កង​ វី ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ពស់​ពង​ ឃុំ​នារាយណ៍​ ស្រុក​ឈូក ខេត្ត​កំពត​ មក​ដល់​ជិត​ព្យាយាម​ជាន់​ហ្វ្រាំង​ តែ​ទាំង​អ្នក​ជិះ​កង់​ និង​រថ​យន្ត​នៅ​តែ​ប្រជែង​គ្នា​ទៅ​មុន​ក៏​ជ្រុល​ទៅ​បុក​កង់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាង​ឆ្វេង។ អ្នក​ឃើញ​ហេតុ​ការណ៍​​មួយ​ចំនួន​ទៀត​និយាយ​ថា រថ​យន្ត​បើក​​មិន​សូវ​លឿន​ប៉ុន្មាន​​ទេ ក៏​ប៉ុន្តែ​មិន​ដឹង​ថា យ៉ាង​ម៉េច​បាន​ជា​​បុក​​អ្នក​ជិះ​កង់​​ដួល​បោក​ក្បាល​បែក​​ស្លាប់​បែប​នេះ​។

តាម​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ត្រាំ​កក់​ ​និយាយ​ថា ម្ចាស់​រថ​យន្ត​ពេល​បុក​ហើយ​មិន​រត់​គេច​ទៅ​ណា​ទេ គឺ​បាន​ចុះ​ទៅ​​មើល​ជន​រង​គ្រោះ ហើយ​ដើរ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋ​បាល​តែ​ម្តង។ ដោយ​មនោ​សញ្ចេត​នា​អាណិត​អាសូរ​ជន​រង​គ្រោះ ​អ្នក​បើក​បរ​រថ​យន្ត​បានផ្តល់​ប្រាក់​​ចំនួន​៥​លាន​៣០​ម៉ឺន​រៀល​​ដល់​ក្រុម​គ្រួសារ​ដើម្បី​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​។

រថ​យន្ត​និង​អ្នក​បើក​បរ​ត្រូវ​ប៉ូលិស​ស្រុក​ត្រាំ​កក់​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត​តា​កែវដើម្បី​ចាត់​ការ​តាម​ច្បាប់​។ តាម​ការ​ឱ្យ​ដឹង​ពី​លោក​អ៊ុន សារិន ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​ចរា​ចរណ៍​​ថា តាម​ផ្លូវ​ច្បាប់​រថ​យន្ត​ដែល​បុក​មនុស្ស​​ស្លាប់​ជា​ទោស​មួយ​ធ្ងន់​ណាស់​ ដូច្នេះ​លោក​ពុំ​អាច​ដោះ​ស្រាយ​​បាន​ត្រឹម​ស្នង​ការ​ដ្ឋាន​នគរ​បាល​ទេ គឺ​​ត្រូវ​​បញ្ជូន​ទៅ​តុលា​ការ ៕