ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ​ថា​មេរោគ​ hantavirus ទំនង​ជា​ឆ្លង​ពី​មនុ​ស្ស​ទៅមនុស្ស​នៅ​ក្នុង​នាវា​ទេស​ចរណ៍​

1 ម៉ោង មុន

ទី​ក្រុង​ហ្សឺណែវ៖ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ប្រកាស​ថា​មេរោគ​ហាន់​តា​វីរុស (hantavirus) ដែល​ផ្ទុះ​ឡើង​នៅ​លើ​នាវា​កម្សាន្ត​ ឬ​នាវា​ទេស​ចរណ៍​នៅ​មហា​សមុទ្រ​អាត្លង់​ទិច​នោះ​ទំនង​ជា​កើត​មុន​ពេល​ភ្ញៀវ​ឡើង​ជិះ​នាវា​ទៅ​ទៀត​។ ចង់​មាន​ន័យ​ថា​អ្នក​ទេស​ចរ​ទំនង​ជា​បាន​ឆ្លង​មេរោគ​នេះ​មិន​ដឹង​តាំង​ពី​ណា​មក​ទេ​មុន​ពេល​ឡើង​លើ​នាវា​។ ម៉្យាង​ទៀត​ អង្គ​ការ​ដដែល​នេះ​យល់​ថាអាច​នឹង​មាន​ក​រណី​មនុស្ស​ឆ្លង​មេរោគ​នេះ​ត​គ្នា​នៅ​លើ​កប៉ាល់​ផង​ដែរ​។ អង្គ​ការ​ទទួល​បាន​សេចក្ដី​រាយ​ការណ៍​ថា​មេរោគ​ហាន់​តា​វីរុស​កើត​ឡើង​នៅ​លើ​នាវា​ឈ្មោះ​ហ៊ុន​ឌាស​ (Hundius)…

ទី​ក្រុង​ហ្សឺណែវ៖ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ប្រកាស​ថា​មេរោគ​ហាន់​តា​វីរុស (hantavirus) ដែល​ផ្ទុះ​ឡើង​នៅ​លើ​នាវា​កម្សាន្ត​ ឬ​នាវា​ទេស​ចរណ៍​នៅ​មហា​សមុទ្រ​អាត្លង់​ទិច​នោះ​ទំនង​ជា​កើត​មុន​ពេល​ភ្ញៀវ​ឡើង​ជិះ​នាវា​ទៅ​ទៀត​។ ចង់​មាន​ន័យ​ថា​អ្នក​ទេស​ចរ​ទំនង​ជា​បាន​ឆ្លង​មេរោគ​នេះ​មិន​ដឹង​តាំង​ពី​ណា​មក​ទេ​មុន​ពេល​ឡើង​លើ​នាវា​។ ម៉្យាង​ទៀត​ អង្គ​ការ​ដដែល​នេះ​យល់​ថាអាច​នឹង​មាន​ក​រណី​មនុស្ស​ឆ្លង​មេរោគ​នេះ​ត​គ្នា​នៅ​លើ​កប៉ាល់​ផង​ដែរ​។ អង្គ​ការ​ទទួល​បាន​សេចក្ដី​រាយ​ការណ៍​ថា​មេរោគ​ហាន់​តា​វីរុស​កើត​ឡើង​នៅ​លើ​នាវា​ឈ្មោះ​ហ៊ុន​ឌាស​ (Hundius) កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា។

នៅ​ក្នុង​ចំណោម​អ្នក​ដំណើរ​ និង​បុគ្គលិក​នៅ​លើ​នាវា​សរុប​១៤៧​នាក់​ គេ​ធ្វើ​តេស្ត​ឃើញ​ថា​មាន​អ្នក​ឆ្លង​មេរោគ​នេះ​ចំនួន​៧​នាក់​ ហើយ​៣​នាក់​បាន​ស្លាប់​រួច​ហើយ​​។ ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​យល់​ថា​សភាព​ការណ៍​អាច​នឹង​ប្រែ​ប្រួល។ អ្នក​ជំងឺ​ម្នាក់​​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូងឥ​ឡូវ​នេះ​ឮ​ថា​បាន​គ្រាន់​បើ​ជាង​មុន។ ​​ប៉ុន្តែ​គាត់​បន្ត​​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​ទេ​។​ ចំណែក​អ្នក​ជំងឺ​២​នាក់​ទៀត​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​នាវា​កម្សាន្ត​នោះ​ក៏​ត្រៀម​ជម្លៀស​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ហូឡង់​​ផង​ដែរ​។

អង្គ​ការ​សុខ​ភាព​ពិភព​លោក​បន្ត​តា​ម​ដាន​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ដើម្បី​ជា​វិធាន​ការ​បង្ការ​ ម្ចាស់​នាវា​បាន​ស្នើ​សុំ​ឱ្យ​អ្នក​ដំណើរ​ទាំង​អស់​បន្ត​ស្នាក់​នៅ​លើ​នាវា​នោះ​ជា​បណ្ដោះ​អាសន្ន​សិន​ដើម្បី​ទុក​លទ្ធ​ភាព​ឱ្យ​ក្រុម​អ្នក​ជំនាញ​ចាត់​ការ​សម្អាត​មេរោគ​ និង​ដាក់​ចេញ​វិធាន​ការ​ថែទាំ​ផ្នែក​សុខា​ភិបាល​សាធារណៈ​។ អ្នក​ជំងឺ​២​នាក់​នឹង​ត្រូវ​ជម្លៀស​ចេញ​ដើម្បី​ធានា​ថា​ពួក​គេ​ទទួល​បាន​ការ​ថែ​ទាំ​សុខ​ភាព​តប​តាម​តម្រូវ​ការ​ជាក់​ស្ដែង​។ ក្រៅ​ពី​នេះ​មិន​មាន​សញ្ញា​ថា​អ្នក​ដទៃ​ទៀត​ឆ្លង​ជំងឺ​នេះ​ទេ​។​

កប៉ាល់​នេះ​នឹង​បន្ត​ដំណើរ​ទៅ​កោះ​ខាណារី (Canary) ប្រទេស​អេស្ប៉ាញ​។ អង្គ​ការ​សុខ​ភាព​ពិភព​លោក​​កំពុង​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​សុខាភិបាល​អេស្ប៉ាញ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​យ៉ាង​ពេញ​លេញ​ទៅ​លើ​ករណី​ផ្ទុះ​ឡើង​នូវ​មេរោគ​នេះ​ និង​ចាត់​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​កប៉ាល់​នោះ។ សូម​ជម្រាប​ថា​មេរោគ​ហាន់​តា​វីរុស​រស់​នៅ​ក្នុង​ខ្លួន​សត្វ​កកេរ​ ហើយ​អាច​ធ្វើ​ឱ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ប្រសិន​បើ​ពួកគេ​ឆ្លង​មេរោគ​នេះ​។ ជា​រៀង​រាល់​ឆ្នាំ​មនុស្ស​រាប់​ពាន់​នាក់​ឆ្លង​មេរោគ​នេះ​។ ពួក​គេ​ភាគ​ច្រើន​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​ពពួក​សេត​កកេរ​ ឬ​ប៉ះ​ពាល់​ទឹក​នោម​ លាមក ឬ​ទឹក​មាត់​របស់​សត្វ​ប្រភេទ​នេះ៕ ប្រភព៖ ស៊ីន​ហួ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ