ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ត្រាំ ព្រមានធ្ងន់ៗគំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាថ្មី ប្រសិនបើមិនព្រមបើកច្រកសមុទ្រ​ហូម៉ូសតាមកិច្ចព្រមព្រៀងសន្តិភាព

1 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានយ៉ាងដាច់អហង្ការថានឹងបន្តការទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញដើម្បីឱ្យការដឹកជញ្ជូនប្រេង និងហ្គាសអាចចាប់ផ្តើមឡើងវិញបាន។…

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានយ៉ាងដាច់អហង្ការថានឹងបន្តការទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញដើម្បីឱ្យការដឹកជញ្ជូនប្រេង និងហ្គាសអាចចាប់ផ្តើមឡើងវិញបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី៦ ខែឧសភានេះ។

ការគំរាមកំហែងនេះបានកើតឡើងតាមរយៈការបង្ហោះលើបណ្តាញសង្គមរបស់លោក ដោយបញ្ជាក់ថាសង្គ្រាមដែលបានអូសបន្លាយជាងពីរខែមកនេះអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗ ប្រសិនបើអ៊ីរ៉ង់យល់ព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាពដែលអាម៉េរិកចង់បាន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា “ប្រសិនបើពួកគេមិនយល់ព្រម ការទម្លាក់គ្រាប់បែកនឹងចាប់ផ្តើម”។

ទន្ទឹមនឹងនេះ រដ្ឋបាលលោក ត្រាំ ក៏បានផ្អាកប្រតិបត្តិការយោធាបណ្តោះអាសន្នក្នុងការនាំផ្លូវនាវាពាណិជ្ជកម្មចេញពីច្រកសមុទ្រ ដើម្បីទុកឱកាសឱ្យការចរចាដែលកំពុងមានការសម្របសម្រួលពីប្រទេសចិនបានឈានដល់ការសម្រេច។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង និងបានជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់នៅទីក្រុងប៉េកាំង ដើម្បីជំរុញឱ្យមានបទឈប់បាញ់ដ៏ទូលំទូលាយមួយ ខណៈដែលអាម៉េរិកកំពុងដាក់សម្ពាធឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យបើកផ្លូវទឹកថាមពលដ៏សំខាន់នេះឡើងវិញ។

បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងដិតដល់លើលទ្ធផលនៃការចរចានេះ ខណៈដែលបទឈប់បាញ់ដ៏ផុយស្រួយរវាងមហាអំណាចទាំងពីរនៅតែបន្តរក្សាបាន បើទោះបីជាមានការប៉ះទង្គិចគ្នាខ្លះៗកាលពីដើមសប្តាហ៍ក៏ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ