ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​គាំទ្រ​​គោល​ជំហរ​រាជរដ្ឋាភិបាល​លើ​ដំណោះស្រាយ​​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​រវាង​កម្ពុជា ថៃ ក្រោយ​ពេល​ភាគី​ថៃ​លុប​ចោលMOU 2001

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គោល​ជំហរ​រាជរដ្ឋាភិបាល លើ​ដំណោះស្រាយ​ស្តី​ពី​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​រវាង​កម្ពុជា ថៃ ក្រោយ​ពេល​ភាគី​ថៃ​លុប​ចោល MOU…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គោល​ជំហរ​រាជរដ្ឋាភិបាល លើ​ដំណោះស្រាយ​ស្តី​ពី​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​រវាង​កម្ពុជា ថៃ ក្រោយ​ពេល​ភាគី​ថៃ​លុប​ចោល MOU 2001 និង​សង្ឃឹមថា កម្ពុជា និង​ថៃ នឹង​ដឹក​ដៃ​គ្នា​ទៅ​កាន់​យន្តការ​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​លើ​បញ្ហា​សមុទ្រ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង នៅ​គោល​ជំហរ​រាជរដ្ឋាភិបាល​លើ​ដំណោះស្រាយ​ស្តី​ពី​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​រវាង​កម្ពុជា ថៃ ក្រោយ​ពេល​ភាគី​ថៃ​លុប​ចោល MOU 2001 ជា​ឯកតោភាគី ។ មិន​ត្រូវ​បង្កើត​យន្តការ​ទ្វេភាគី​ជំនួស​យន្តការ MOU 2001 នោះ​ឡើយ គឺ​ដំណើរ​ឆ្ពោះទៅ​តាម​យន្តការ​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ តែ​ម្តង ទើប​អាច​ដោះស្រាយ​ដោយ​មាន​ភាគី​ទី​៣ ចូលរួម​រក​យុត្តិធម៌​ដូចដែល​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​កាលពី​ម្សិលមិញ​» ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ៖​សម្រាប់​ខ្ញុំ ដែល​បាន​ធ្វើ​កិច្ចការ​នេះ តាំងពី​អតីត​នាយក​រដ្ឋមន្ត្រី ឆាត ឆៃ​ឈុ​ន​ហា​វ៉ា​ន់ ឆ្នាំ​១៩៨៩ ដល់ ១៩៩០ និង​បន្ត​មក​ចុះហត្ថលេខា​លើ MOU 2001 ខ្ញុំ​ពិតជា​សោកស្តាយ​នូវ​ការ​លុប​ចោល​ជា​ឯកតោភាគី​ពី​សំណាក់​ភាគី​ថៃ ក្រោម​ហេតុផល (​គ្មាន​វឌ្ឍនភាព​) ។ សម្តេច​បាន​គូសបញ្ជាក់​ថា​៖« ខ្ញុំ​គួរតែ​បំភ្លឺ​ថា គ្មាន​វឌ្ឍនភាព​ដោយសារ​អ្វី0x017d7 ភាគី​ថៃ​ខ្លួនឯង​ដឹង​ច្បាស់​ជាង​នរណា​ទាំងអស់ តើ​ថៃ​ដូរ​នាយក​រដ្ឋមន្ត្រី​ប៉ុន្មាន​ហើយ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយក​រដ្ឋមន្ត្រី ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ឆ្នាំ​២០០៦​? កម្ពុជា​ធ្វើ​ដំណើរ​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បន្ត​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​យន្តការ និង​ខ្លឹមសារ​ចរចា ។

ក្នុង​ពេល​ជាមួយ​គ្នា​ថៃ ផ្លាស់​ប្តូ​នាយក​រដ្ឋមន្ត្រី​ប្រមាណ​១០​នាក់ តើ​នេះ​ជា​ហេតុផល​មួយ​នៃ​ការ​គ្មាន​វឌ្ឍនភាព​ទេ0x017d7 សម្តេច​តេ​ជោ​ថា​៖«​ខ្ញុំ​គួរតែ​បញ្ជាក់​បន្ថែម​ថា ទោះបី​ថៃ​មានការ​ផ្លាស់​ប្តូ​នាយក​រដ្ឋមន្ត្រី​ច្រើន​រូប​ក៏​ដោយ ក៏​ថ្នាក់ដឹកនាំ​ទាំងនោះ នៅ​តែ​បង្ហាញ​ការ​បន្ត​ចរចា សូ​ម្បី​រដ្ឋាភិបាល​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី អាប់​ភី​ស៊ី​ត វេចា​ជីវ៉ា ក៏​បាន​ចាត់​បញ្ជូន​ឧបនាយករដ្ឋមន្ត្រី សុ​ថេ​ប ធឿ​ក​សុ​បាន់ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ប្រា​វីត វង្ស​សុវណ្ណ មក​ជួប​ចរចា​ជាមួយ​ខ្ញុំ​នៅផ្ទះ​តា​ខ្មៅ នា​ឆ្នាំ​២០១០ ដែល​នៅ​ពេល​នោះ​ហើយ ដែល​វរជន​ទាំង​ពីរ បាន​ស្គាល់​សម្លកកូរ​ខ្មែរ​លើក​ដំបូង ដែល​ភរិយា​ខ្ញុំ​ចំអិន​ផ្ទាល់​ដៃ ជូន​ភ្ញៀវ​កិត្តិយស​ទាំង​២​រូប​សម្រាប់​អាហារ​ថ្ងៃត្រង់ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ប្រមុខរដ្ឋ​ស្តីទី​បាន​ប្រាប់​ទៅ​ភាគី​ថៃ យ៉ាង​ដូច្នេះ​ថា ៖«​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​កាន់​ច្បាប់​អន្តរជាតិ សូមកុំ​ចោទប្រកាន់​ថា កម្ពុជា​ធ្វើ​អន្តរ​ជាតូបនីយកម្ម​បញ្ហា​ទ្វេភាគី និង​សូមកុំ​និយាយ​ថា ធ្លាក់​ចូល​អន្ទាក់​កម្ពុជា ដែល​ចង់​ឲ្យ​ភាគី​ទី​៣ ឬ​អន្តរជាតិ​ចូលរួម និង​ក៏​សូមកុំ​បបួល​កម្ពុជា​រៀបចំ​យន្តការ​ទ្វេភាគី​ថ្មី ជំនួស​យន្តការ​ទ្វេភាគី​ចាស់ ដែល​ថៃ​លុប​ចោល​ជា​ឯកតោភាគី​» ។

លើស​ពី​នេះ សម្តេច​បញ្ហា​ក្តី​សង្ឃឹមថា កម្ពុជា​និង​ថៃ នឹង​ដឹក​ដៃ​គ្នា​ទៅ​កាន់​យន្តការ​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​លើ​បញ្ហា​សមុទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ