សង្គ្រាមអ៉ីរ៉ង់ ៖ អ៉ីរ៉ង់បានធ្វើការវាយប្រហារថ្មីដោយមីស៊ីល និងដ្រូន ក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ ហើយបានវាយប្រហារបណ្ដានាវាក្នុងច្រកសមុទ្រហ័រមូស ដោយព្រមានអាមេរិក និងអឹរ៉ុបប្រឆាំងនឹងសកម្មភាពយោធាមួយ។

កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដែលហាក់ដូចជាអ្នកធ្វើសេចក្ដីសម្រេចនានានៅក្រុងតេហេរ៉ង់ បានបង្ហាញផែនការថ្មីមួយនៃការឆ្លងកាត់ច្រកសមុទ្រហ័រមូស ទៅតាមបណ្ដាលក្ខខណ្ឌរបស់ខ្លួន។ ផែនការនោះ ក្នុងការអនុវត្តអាចពង្រីកតំបន់ត្រួតពិនិត្យ និងត្រួតត្រារបស់កងឆ្មាំបដិវត្តន៍ ហួសពីច្រក
សមុទ្រហ័រមូស រហូតដល់តំបន់ហ្វូជារ៉ាហ៍ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ។ ផ្លួវនោះ ជាផ្លូវឆ្លងកាត់គន្លឹះមួយប្រើដោយប្រទេសនេះ ដើម្បីគេចពីច្រកសមុទ្រហ័រមូស សម្រាប់ការនាំចេញប្រេងរបស់ខ្លួន។
អ៉ីរ៉ង់បានបានធ្វើការវាយប្រហារថ្មី ដោយមីស៊ីល និងដ្រូនក្នុងឈូងសមុទ្រពែរ្ស៍ ហើយវាយប្រហារបណ្ដានាវានៅច្រកសមុទ្រហ័រមូស ដោយព្រមានអាមេរិក និងអឺរ៉ុបចំពោះសកម្មភាពយោធាថ្មី
មួយ។ ក្នុងប្រតិបត្តិការគម្រោងសេរីភាពតាមរបាយការណ៍នានាចេញផ្សាយនារសៀលថ្ងៃទី៤ឧសភា ថា មានការបាញ់ព្រមាននានាលើនាវាអាមេរិក ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ថ្លែងថា នាវាលឿនច្រើនគ្រឿងរបស់កងឆ្មាំបដិវត្តន៍ត្រូវបានបាញ់ពន្លិច ចំណែកប្រមុខទីបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ា ឧត្ដមនាវី BRAD COOPER ថ្លែងថា បណ្ដាឧទ្ធម្ភាគចក្រយោធាអាមេរិក បានវាយប្រហារពន្លិចនាវាតូចៗអ៉ីរ៉ង់៦គ្រឿង ពេលកំពុងបើកសំដៅវាយប្រហារបណ្ដានាវាស៊ីវិលនៅច្រកសមុទ្រហ័រមូស ៕
ចែករំលែកព័តមាននេះ