តម្លៃប្រេងឥន្ធនៈថ្មីត្រូវអនុវត្តចាប់ពីថ្ងៃនេះ ៖ សាំងធម្មតា ៥,៣០០រៀល និងម៉ាស៊ូត៥,៥៥០រៀល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតា ៥៣០០ រៀល ក្នុងមួយលីត្រ ខណៈប្រងម៉ាស៊ូត ៥៥៥០រៀលក្នុងមួយលីត្រ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីម៉ោង០០:០០ (សូន្យ) ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ ប្រេងសាំងធម្មតា ត្រូវលក់តម្លៃ ៥,៣០០រៀល ខណៈប្រេងម៉ាស៊ូត ត្រូវលក់៥,៥៥០រៀល ។

ក្រសួងពាណិជ្ឌកម្មបានលើកឡើងថា រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី១០០ដុល្លារ/បារ៉ែល។

ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ គឺត្រូវលក់៥៣០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង៥៥៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ