ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តកងកម្លាំង ! នគរបាលស្រុកបន្ទាយមាស ចុះជួយសង្គ្រោះ និងរុះរើផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

2 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ក្រោម​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ចាត់​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ។ ជាក់ស្តែង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​០៦…

ខេត្តកំពត ៖ ក្រោម​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ចាត់​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ។

ជាក់ស្តែង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៦​នេះ​ថា ៖ កម្លាំង​នគរបាល​ស្រុក​បន្ទាយមាស រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ បាន​ចុះ​ជួយ​រុះរើ​ផ្ទះសម្បែង របស់​ប្រជាពលរដ្ឋ ដែល​បាន​ទទួល​រង​ផល​ប៉ះពាល់ ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី ០៥ ខែឧសភា ឆ្នាំ​២០២៦ ។

សូម​បញ្ជាក់​ថា សកម្មភាព​មនុស្សធម៌​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​តួនាទី របស់​កងកម្លាំង​នគរបាល​ជាតិ មិន​ត្រឹមតែ​ជា​អ្នក​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺជា​បង្អែក​ដ៏​រឹង​មាំ និង​ជា​អ្នកបម្រើ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​មិន​ថា មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​កើតឡើង​ក្នុង​រូបភាព​ណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ