ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ចិនម្នាក់​​បើក​​ឧទ្ធម្ភាគចក្រ​​​ទៅទទួល​​កូនស្រី​​​ពីសាលា​​​បង្ក​ឱ្យ​មាន​​ភាព​ចម្រូង​​ចម្រាស់​

13 ឆ្នាំ មុន

​បុរសជនជាតិ​​​ចិនម្នាក់​​បានបង្ក​​​ឱ្យមាន​ភាព​​ចម្រូង​ចម្រាស់​​​​​យ៉ាង​ខ្លាំង​​នៅសាកលវិទ្យាល័យ​​​​មួយ​ក្នុង​ខេត្ត​​​​សានទុង ដោយសារ​ប្រើប្រាស់​​​ឧទ្ធម្ភាគចក្រ​​​​ដោយខុសច្បាប់​​​ទៅ​ទទួលកូនស្រី​​របស់​ខ្លួន​​ពី​សាកលវិទ្យាល័យ​​​នោះ ។ ​ទីភ្នាក់ងារ​​​ព័ត៌មាន​​ចិនស៊ិនហួ​​​​រាយ​ការណ៍​ថា ​​​ក្រុមហ៊ុនដែល​​ផលិត​​ឧទ្ធម្ភាគចក្រ​​​នេះមិនទាន់​ចុះបញ្ជី​​​​ឧទ្ធម្ភាគ​ចក្រ​​នេះជាមួយ​

​បុរសជនជាតិ​​​ចិនម្នាក់​​បានបង្ក​​​ឱ្យមាន​ភាព​​ចម្រូង​ចម្រាស់​​​​​យ៉ាង​ខ្លាំង​​នៅសាកលវិទ្យាល័យ​​​​មួយ​ក្នុង​ខេត្ត​​​​សានទុង ដោយសារ​ប្រើប្រាស់​​​ឧទ្ធម្ភាគចក្រ​​​​ដោយខុសច្បាប់​​​ទៅ​ទទួលកូនស្រី​​របស់​ខ្លួន​​ពី​សាកលវិទ្យាល័យ​​​នោះ ។ ​ទីភ្នាក់ងារ​​​ព័ត៌មាន​​ចិនស៊ិនហួ​​​​រាយ​ការណ៍​ថា ​​​ក្រុមហ៊ុនដែល​​ផលិត​​ឧទ្ធម្ភាគចក្រ​​​នេះមិនទាន់​ចុះបញ្ជី​​​​ឧទ្ធម្ភាគ​ចក្រ​​នេះជាមួយ​ការិយាល័យ​​​រដ្ឋបាល​​​អាកាស​ចរណ៍​​ស៊ីវិលចិន ឬ​ដាក់ពាក្យ​​​សុំ​​​ឱ្យ​​ឧទ្ធម្ភាគ​ចក្រ​​​នេះ​​​អាច​ប្រតិបត្តិ​​​ការ​បាន​នៅ​ឡើយទេ ដូច្នេះ​ការ​​ប្រើប្រាស់​​ឧទ្ធម្ភាគចក្រ​​​​នេះ​ ហើយ​​​ចុះ​ចត​នៅ​​បរិ​វេណ​​​​សាកលវិទ្យាល័យ​​ត្រូវ​ចាត់ទុក​​​ថា ជារឿង​​ខុសច្បាប់​។​

តាមសេចក្តី​​​រាយការណ៍​​ថា បុរស​រូបនេះ​​​បាន​ជួល​ឧទ្ធម្ភាគចក្រ​​​​យក​មកប្រើប្រាស់​​ដើម្បី​ទុក​គ្រាន់​​ទៅណាម្តង​ម្កាល​។​ នៅ​ប្រទេស​ចិន​ការប្រើ​​ប្រាស់​ឧទ្ធម្ភាគចក្រ​​ជា​លក្ខណៈ​ឯកជន​​កម្រ​​​មានបំផុត ៕​