ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកចាទុ​ផន ​​​ត្រូវដោះ​លែង​​​តាម​​រយៈ​ការបង់​ប្រាក់​​​​ធានា​

13 ឆ្នាំ មុន

​តុលាការ​​​ព្រហ្មទណ្ឌ​​ថៃ កាលពីថ្ងៃទី​២ សីហា បានសម្រេច​​​​ផ្តល់ការ​​​ដោះលែង​នៅ​ក្រៅឃុំ​​​ដោយ​ការ​បង់ប្រាក់​​ធានា​ដល់​មេដឹកនាំក្រុម​​អាវ​ក្រហម​​​២រូប គឺ​លោកចាទុ​ផន ព្រំផាន់ និង​លោក Nisit Sinthuprai ក្រោយ​ពី​​មេ​ធាវី​​របស់អ្នក​​ទាំង​ពីរ​​ដាក់ពាក្យ​​​សុំ​ការ​​​នៅក្រៅឃុំ​​​តាម​រយៈ​ការបង់ប្រាក់​​​​ធានា​សម្រាប់​ពួកគេ​ ។ ​​មេ​ធាវី​របស់​លោកចាទុផន ​​បានដាក់​ពាក្យសុំ​​នៅ​ក្រៅឃុំ​​​សម្រាប់កូនក្តី​​របស់​លោក​ក្រោយពី​​លោក​ចាទុ​ផន

​តុលាការ​​​ព្រហ្មទណ្ឌ​​ថៃ កាលពីថ្ងៃទី​២ សីហា បានសម្រេច​​​​ផ្តល់ការ​​​ដោះលែង​នៅ​ក្រៅឃុំ​​​ដោយ​ការ​បង់ប្រាក់​​ធានា​ដល់​មេដឹកនាំក្រុម​​អាវ​ក្រហម​​​២រូប គឺ​លោកចាទុ​ផន ព្រំផាន់ និង​លោក Nisit Sinthuprai ក្រោយ​ពី​​មេ​ធាវី​​របស់អ្នក​​ទាំង​ពីរ​​ដាក់ពាក្យ​​​សុំ​ការ​​​នៅក្រៅឃុំ​​​តាម​រយៈ​ការបង់ប្រាក់​​​​ធានា​សម្រាប់​ពួកគេ​។

​​មេ​ធាវី​របស់​លោកចាទុផន ​​បានដាក់​ពាក្យសុំ​​នៅ​ក្រៅឃុំ​​​សម្រាប់កូនក្តី​​របស់​លោក​ក្រោយពី​​លោក​ចាទុ​ផន ​​ទទួលបានការអនុម័ត​​​​លើសុពល​ភាព​សមា​ជិក​​សភាពីគណៈ​កម្មាធិការ​​រៀប​ចំ​​ការបោះឆ្នោត​​​​ ហើយ​លោកចាទុផន ​ត្រូវ​បាន​តុលាការ​​ព្រហ្ម​ទណ្ឌ​​​​​សម្រេច​ឱ្យនៅក្រៅឃុំ​​​​ដោយ​បង់ប្រាក់​ធានា​​​​៦០០.០០០​បាត​។

ទន្ទឹមនឹង​​​នេះ តុលាការ​​ព្រហ្មទណ្ឌ​​​នោះ​បាន​ចេញ​​ការ​ហាមប្រាម​​មេដឹកនាំ​​អាវក្រហម​​​ទាំង​ពីរ​រូប​​នេះបញ្ឈប់​​ការបង្ក​​ឱ្យមានភាពចលាចល​​​នៅ​កន្លែង​​សាធារណៈ​ លើសពីនេះ ទៀត ​​លោក Nisit ត្រូវហាម​មិន​​​ឱ្យចាកចេញពី​ប្រទេស​ឡើយ៕