ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​​រដូវវស្សា​​ឆ្នាំ2011-2012នឹង​ទទួល​បាន​​ទិន្នផល​​ខ្ពស់​ជាង​ឆ្នាំ​ចាស់

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ តាមព័ត៌​មាន​ពី​លោក​ង៉ាន ណានី ប្រធានមន្ទីរកសិកម្មខេត្ត​បានឱ្យដឹង​ថា ក្នុងរដូវ​វស្សា​ដែលគិតត្រឹមថ្ងៃទី២៥ កក្កដា កន្លង​ទៅ​ទូទាំងខេត្តបានសម្រេចភ្ជួររាស់ផ្ទៃដី​សរុប​ចំនួន១៥៥.៤៨៦ហិកតា ក្នុងនោះភ្ជួរ​ដោយ​គោ-ក្របី​បានចំនួន៧៨.៧០៧ហិកតា។ សាបស្រូវ​

ខេត្ត​កំពង់​ឆ្នាំង​ ៖ តាមព័ត៌​មាន​ពី​លោក​ង៉ាន ណានី ប្រធានមន្ទីរកសិកម្មខេត្ត​បានឱ្យដឹង​ថា ក្នុងរដូវ​វស្សា​ដែលគិតត្រឹមថ្ងៃទី២៥ កក្កដា កន្លង​ទៅ​ទូទាំងខេត្តបានសម្រេចភ្ជួររាស់ផ្ទៃដី​សរុប​ចំនួន១៥៥.៤៨៦ហិកតា ក្នុងនោះភ្ជួរ​ដោយ​គោ-ក្របី​បានចំនួន៧៨.៧០៧ហិកតា។ សាបស្រូវ​វស្សាបានចំនួន១៥.៩១១ហិកតា។ ដាំស្រូវ​សរុប​ចំនួន៦៧.៩៥៥ហិកតា ស្មើនឹង​៦៣,២១% លើ​ផែន​ការ១០៧.៥០០ហិកតា​ ក្នុងនោះមាន ស្រូវ​ស្រាល១.៨៥៧ហិកតា (ស្រូវ​បង្កើនរដូវអ៊ីអែ២៧៦ហិកតា​) ស្រូវកណ្តាល​៤៥.១៥៤​ហិកតា ស្រូវធ្ងន់​១៦.៩៨៦ហិកតា ស្រូវឡើងទឹក​៣.៩៣០​ហិកតា​ និងស្រូវ​បុក​ដាំ២៨ហិកតា ។

លោកបានបន្តថា បើប្រៀបធៀបឆ្នាំកន្លង​ទៅ ឆ្នាំនេះយើងធ្វើបានលឿនជាងព្រោះតែ​អំណោយផលទឹកភ្លៀង ដែលធ្វើឱ្យកសិករ​ដាំដុះ​ទាន់ពេលវេលា ។​ បើទោះជាយ៉ាង​នេះក្តីក៏​នៅ​តំបន់​ខ្លះនៃស្រុកសាមគ្គីមានជ័យបានជួប​នឹង​​គ្រោះ​រាំងស្ងួតបណ្តាលឱ្យប៉ះពាល់ដល់​សំណាប​ចំនួន១៤៥,៥ហិកតា ក្នុងនោះមានឃុំ ស្វាយជុក​៧០ហិកតា ឃុំពាមចំនួន៥២ហិកតា ឃុំ​ឈាន​ឡើង​១៨ហិកតា ឃុំត្បែងខ្ពស់២,៥​ហិកតា និង​ឃុំស្វាយ៣ហិកតា ។​ ឃុំទាំង​នោះពុំមានប្រភព​ទឹក​ទេ ប៉ុន្តែនៅឃុំពាម​មានស្ទឹងមួយដែលមាន​បណ្តោយ​ប្រមាណ២​គីឡូម៉ែត្រ ។

ដោយឡែកដំណាំស្បៀងរួមផ្សំវិញគឺអនុវត្ត​បាន៦.២២២ហិកតា ស្មើនឹង១០៩,១៦%​ គឺ​លើស​ផែនការ៥.៧០០ហិកតា​ ដែលក្នុងនោះ​មាន ពោត១.៩៣៤ហិកតា ដំឡូងមី៦៧៦ហិក​តា ដំឡូងជ្វា៥៩១ហិកតា សណ្តែកបាយ៥៤២​ហិកតា ឪឡឹក២៨១ហិកតា និងបន្លែគ្រប់មុខ ២.១៩៨ហិកតា ។​ ដោយឡែកសម្រាប់ជំងឺសត្វ​វិញ​មិនមាន​អ្វី​គួរកត់សំគាល់នោះទេ។

ក្នុង​ឱកាស​​នោះ​លោកប្រធានមន្ទីរកសិកម្ម​ខេត្ត​​បាន​ថ្លែងបែបមោទនថា លោកសង្ឃឹម​យ៉ាង​​​មុត​មាំ​ឆ្នាំ​នេះ​ទិន្នផលស្រូវរដូវវស្សានឹងកើន​ឡើង​ខ្ពស់ជាងឆ្នាំកន្លងទៅ ៕