ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! ទម្លាប់ ៥ យ៉ាងដែលធ្វើឱ្យបុគ្គលិកបាត់បង់តម្លៃក្នុងភ្នែកមេកើយ

1 ថ្ងៃ មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពប្រទេស នៅក្នុងបរិយាកាសការងារ ភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) មានសារៈសំខាន់មិនចាញ់ចំណេះដឹងបច្ចេកទេសឡើយ។ មនុស្សដែលមាន EQ ទាប មិនមែនជាមនុស្សអាក្រក់នោះទេ…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពប្រទេស នៅក្នុងបរិយាកាសការងារ ភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) មានសារៈសំខាន់មិនចាញ់ចំណេះដឹងបច្ចេកទេសឡើយ។

មនុស្សដែលមាន EQ ទាប មិនមែនជាមនុស្សអាក្រក់នោះទេ ប៉ុន្តែពួកគេខ្វះភាពប៉ិនប្រសប់ក្នុងការប្រកស្រ័យទាក់ទង ដែលអាចក្លាយជាឧបសគ្គរាំងស្ទះដល់ការរីកចម្រើន។ សញ្ញាទាំង ៥ ដែលបញ្ជាក់ថាបុគ្គលិកម្នាក់មាន EQ ទាប រួមមាន៖ ការនិយាយត្រង់ជ្រុលដោយខ្វះការពិចារណាពីអារម្មណ៍អ្នកស្ដាប់ ការឆាប់ខឹងឆេវឆាវមិនចេះគ្រប់គ្រងអារម្មណ៍នៅពេលរងសម្ពាធ និងការមានអំនួតចាត់ទុកខ្លួនឯងត្រូវជានិច្ចដោយមិនបើកចិត្តស្ដាប់មតិអ្នកដទៃ។ ក្រៅពីនេះ ពួកគេតែងភ្លេចប្រើពាក្យ «អរគុណ» និង «សុំទោស» ដែលជាមន្តស្នេហ៍មូលដ្ឋានក្នុងការសាងទំនាក់ទំនង ព្រមទាំងខ្វះភាពឈ្លាសវៃក្នុងការសង្កេតមើល «បរិយាកាសជុំវិញ» ដែលនាំឱ្យការនិយាយស្ដីមិនចំកាលៈទេសៈ។

ការអភិវឌ្ឍ EQ តាមរយៈការចេះសង្កេត និងការដាក់ខ្លួនឱ្យស្របតាមស្ថានភាព មិនត្រឹមតែធ្វើឱ្យការងាររលូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកក្លាយជាបុគ្គលិកដែលគ្រប់គ្នាប្រាថ្នាចង់ធ្វើការជាមួយបំផុត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ