ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាន់តែចាស់ កាន់តែមាន!​៖ សញ្ញា ៥ យ៉ាងបញ្ជាក់ថា អ្នកនឹងមានវាសនាជាសេដ្ឋីនៅវ័យជ្រេ

1 ថ្ងៃ មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពប្រទេស ភាពខុសគ្នារវាងមនុស្សចាស់ដែលរស់ក្នុងភាពសុខស្រួល និងអ្នកដែលនៅតែត្រមែងត្រមង់រកស៊ី មិនមែនអាស្រ័យលើសំណាងឡើយ ប៉ុន្តែវាជាលទ្ធផលនៃទម្លាប់ និងការសម្រេចចិត្តតាំងពីវ័យក្មេង។ បុរសដែលមានវាសនា «កាន់តែចាស់ កាន់តែមាន»…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពប្រទេស ភាពខុសគ្នារវាងមនុស្សចាស់ដែលរស់ក្នុងភាពសុខស្រួល និងអ្នកដែលនៅតែត្រមែងត្រមង់រកស៊ី មិនមែនអាស្រ័យលើសំណាងឡើយ ប៉ុន្តែវាជាលទ្ធផលនៃទម្លាប់ និងការសម្រេចចិត្តតាំងពីវ័យក្មេង។

បុរសដែលមានវាសនា «កាន់តែចាស់ កាន់តែមាន» តែងមានលក្ខណៈសម្បត្តិ ៥ យ៉ាង៖ ភាពអត់ធ្មត់ខ្ពស់ក្នុងការសន្សំពីតិចទៅច្រើនដោយមិនបង្អួតបង្អាង ភាពឆ្លាតវៃក្នុងការរៀនសូត្រមិនឈប់ឈរដើម្បីដើរឱ្យទាន់សម័យកាល និងការចេះគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងម៉ឺងម៉ាត់ដោយបង្វែរប្រាក់សន្សំឱ្យទៅជាការវិនិយោគបង្កើតប្រាក់ចំណូលអកម្ម។ ក្រៅពីនេះ ពួកគេតែងចេះជ្រើសរើសបរិយាកាស និងកសាងទំនាក់ទំនងជាមួយមនុស្សវិជ្ជមានដែលនាំមកនូវឱកាសល្អៗ ព្រមទាំងរស់នៅដោយវិន័យខ្ពស់តាមរយៈការចាត់ទុកលុយកាក់ជាមធ្យោបាយសាងសេរីភាព និងសុខភាព ជាជាងការប្រើវាដើម្បីទិញសម្ភារៈបង្អួតកេរ្តិ៍ឈ្មោះ។

ប្រសិនបើអ្នកកំពុងបណ្ដុះទម្លាប់ទាំងនេះ នោះអនាគតជរារបស់អ្នកនឹងពោរពេញដោយភាពរុងរឿង និងក្តីសុខជាមិនខាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ