ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផឹកស្រាឡើងក្រហមមុខ៖ មិនមែនខ្លាំងខាងផឹកទេ តែជាសញ្ញាព្រមានជាតិពុលបំផ្លាញថ្លើម​!

1 ថ្ងៃ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពប្រទេស ការយល់ច្រឡំថាអ្នកផឹកស្រាឡើងក្រហមមុខគឺជាអ្នកពូកែផឹក គឺជាគ្រោះថ្នាក់បំផុត ព្រោះតាមពិតវាជាសញ្ញាបញ្ជាក់ថារាងកាយកំពុងខ្វះអង់ស៊ីមសម្រាប់រំលាយជាតិពុល​ដែលកើតចេញពីគ្រឿងស្រវឹង។ នៅពេលជាតិពុលនេះកើនឡើងក្នុងឈាម វានឹងធ្វើឱ្យសរសៃឈាមរីកធំបង្កជាអាការៈក្រហមមុខ ញ័រទ្រូង និងចង់ក្អួត ដែលជាហានិភ័យខ្ពស់នៃផលវិបាកដល់សរីរាង្គក្នុងកាយ។…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពប្រទេស ការយល់ច្រឡំថាអ្នកផឹកស្រាឡើងក្រហមមុខគឺជាអ្នកពូកែផឹក គឺជាគ្រោះថ្នាក់បំផុត ព្រោះតាមពិតវាជាសញ្ញាបញ្ជាក់ថារាងកាយកំពុងខ្វះអង់ស៊ីមសម្រាប់រំលាយជាតិពុល​ដែលកើតចេញពីគ្រឿងស្រវឹង។

នៅពេលជាតិពុលនេះកើនឡើងក្នុងឈាម វានឹងធ្វើឱ្យសរសៃឈាមរីកធំបង្កជាអាការៈក្រហមមុខ ញ័រទ្រូង និងចង់ក្អួត ដែលជាហានិភ័យខ្ពស់នៃផលវិបាកដល់សរីរាង្គក្នុងកាយ។ ដើម្បីការពារសុខភាព អ្នកគួរអនុវត្តតិចនិកផឹកដោយឆ្លាតវៃដូចជា ញ៉ាំអាហារឱ្យឆ្អែតមុនពេលផឹកដើម្បីការពារក្រពះ ផឹកទឹកឱ្យបានច្រើនដើម្បីជួយបញ្ចេញជាតិពុល កុំលាយស្រាច្រើនមុខបញ្ចូលគ្នា និងជៀសវាងការផឹកស្រាជាមួយថ្នាំពេទ្យ។

ការផឹកក្នុងកម្រិតសមល្មម និងការយល់ដឹងពីសញ្ញារាងកាយ គឺជាគន្លឹះសំខាន់ដើម្បីការពារថ្លើម និងសុខភាពយូរអង្វែងរបស់អ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ