ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូទីន ព្រមានលោក​ត្រាំ ពីផលវិបាកធ្ងន់​ធ្ងរបំផុត ប្រសិនបើអាមេរិក និងអ៊ីស្រាអែល បន្តប្រើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់

6 ខែ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២៩​ មេ​សា បាន​ព្រមាន​ដល់​សម​ភាគី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ពី​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត ចំពោះ​សកម្មភាព​យោធា​ថ្មី​របស់​អា​មេ​រិ​ក ​និងអ៉ី​ស្រា​អែ​ល​ប្រឆាំង​អ៉ី​រ៉​ង់​។

ក្នុង​កិច្ច​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​មួយ​ជាមួយ​លោក​ត្រាំ លោកពូ​ទី​ន​គូសបញ្ជាក់​ពី​បណ្ដា​ផលវិបាក​ដែល​មិន​អាច​ចៀស​ផុត​ និង​ធ្ងន់ធ្ងរ​បំផុត មិន​ត្រឹមតែ​សម្រាប់​អ៉ី​រ៉​ង់​ និង​បណ្ដា​ប្រទេស​ជិតខាង​ប៉ុណ្ណោះ​​ទេ តែ​ក៏​សម្រាប់​សហគមន៍​អន្តរជាតិ​ទាំងមូល​ផង​ដែរ ប្រសិនបើ​អា​មេ​រិ​ក ​និងអ៉ី​ស្រា​អែ​ល ប្រើ​ជា​ថ្មី​ទៀត​​សកម្មភាព​យោធា​ប្រឆាំង​អ៉ី​រ៉​ង់​។ នេះ​បើ​តាម​ការ​ដកស្រង់​សម្ដី​លោក​ពូ​ទី​ន ដោយ​ទីប្រឹក្សា​ការទូត​របស់​លោក​ គឹ​លោក​អ៉ី​​អ៊ូ​រី​អ៊ូ​ឆា​កូវ​។

លោក​បន្ត​ថា ​លោកពូ​ទី​ន​ចាត់​ទុក​ការ​សម្រេច​របស់​លោក​ត្រាំ​ពន្យារពេល​បទ​ឈប់​បាញ់​គ្នា​ជាមួយ​អ៉ី​រ៉​ង់​ថា ជា​រឿង​ល្អ​មួយ​ព្រោះ​វា​ផ្ដល់​លទ្ធភាព​នៃ​ការ​ចរចា ហើយ​ជា​ទូទៅ​រួមចំណែក​ដល់​ការ​ធ្វើ​ឲ្យ​សភាពការណ៍​មាន​ស្ថេ​រ​ភាព ​។ លោកពូ​ទី​ន​អះអាង​ថា​ រុ​ស្ស៊ី​ប្ដេជ្ញា​ម៉ឺ​ង​ម៉ាត់​ជួយ​ដល់​ការ​ខិតខំ​ប្រឹង​ប្រែង​ខាង​ការទូត​ទាក់ទិន​នឹង​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។

ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​នោះ​ដែល​ជា​លើក​ទី​២​អំឡុង​ពេល​២​ខែ​មកនេះ មាន​រយៈពេល​១​ម៉ោង​កន្លះ​ ។ ក្នុង​ការ​ពិភាក្សា​គ្នា​នេះ​ លោក​ត្រាំ​គូសបញ្ជាក់​ថា លោក​បាន​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​នៅ​អ៊ុយ​ក្រែ​ន​។ ផ្ទុយ​ពី​ការ​អះអាង​របស់​វិមាន​ក្រឹម​ឡាំង លោក​ត្រាំ​អះអាង​ថា ការ​សន្ទនា​គ្នា​ផ្ដោត​ជា​ពិសេស​លើ​ជម្លោះ​រវាង​រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​ដែល​ចូល​ដល់​ឆ្នាំ​ទី​៥​ហើយ​ ៕