ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៉ីរ៉ង់ និងវិបត្តិថវិកា៖ រដ្ឋការលោក​ត្រាំ ប្រឈមមុខនឹងការដេញដោលជាង​៥​ម៉ោង ជុំវិញភាពមិនច្បាស់លាស់នៃយុទ្ធសាស្ត្រយោ​ធា

6 ខែ មុន

សង្គ្រាមអ៉ីរ៉​ង់ ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ អា​មេ​រិ​ក​លោក​ PETE HEGSETH កាលពី​ថ្ងៃ​ទី​២៩ ​មេ​សា រង​ការ​រិះគន់​ខ្លាំង​បំផុត​​ក្នុង​សភា​ ពិសេស​ពី​សំណាក់​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ ពេល​លោក​បង្ហាញមុខ​ក្នុង​សភា​លើក​ដំបូង ​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់​មក ​។ ក្នុង​សភា​រដ្ឋមន្ត្រី​រូប​នោះ​ វាយតម្លៃ​លើ​ការ​ចំណាយ សម្រាប់​សង្គ្រាម​នៅអ៉ី​រ៉​ង់​ថា ​មក​ទល់​បច្ចុប្បន្ន​មាន​ដល់​រង្វង់​២៥​ពាន់​លាន​ដុ​លា្ល​រ ​។

លោក​ PETE HEGSETH រួម​ជាមួយ​នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក ​ឧត្ដមសេនីយ​ DAN CAINE ប្រឈម​មុខ​នឹង​ការ​សួរ​ដេញដោល​អស់​ពេល​ដល់​ជាង​៥​ម៉ោង របស់​បណ្ដា​សមាជិក​គណៈកម្មការ​កងទ័ព​របស់​សភា​ ។ ចាប់តាំងពី​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​ល​វាយប្រហារ​អ៉ី​រ៉​ង់​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​ មក បណ្ដា​​សមាជិក​សភា​នៃ​គណបក្ស​ទាំង​២ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ផ្ដល់​ព័ត៌មាន​មិន​គ្រប់គ្រាន់ របស់​រដ្ឋការ​អា​មេ​រិ​ក​ពី​សង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ ។

ពេល​សួរ​ពី​ការ​ចំណាយ​លើ​សង្គ្រាម​នោះ មក​ទល់​ពេ​នេះ​ មន្ទីរ​ប៉ង់​តា​ហ្កោ​ន​ថា មាន​ខ្ទង់់​ប្រមាណ​ជា​២៥​ពាន់​លាន​ដុល្លារ​ ។ ភាគច្រើន​នៃ​ការ​ចំណាយ​គឺ​លើ​គ្រាប់រំសេវ​ ។ សមាជិក​សភា​មួយ​រូប​បាន​ចោទ​លោក ​PETE HEGSETH ថា កុហក​ពលរដ្ឋ​អា​មេ​រិ​ក​ពី​សង្គ្រាម​នោះ​តាំងពី​ថ្ងៃ​ដំបូង​មក​ម្ល៉េះ ក៏​ដូច​ជា​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ដែរ ​លើ​ហេតុផល ​និង​លើ​កា​រវិ​វ​ឌ្ឍ​នៃ​សង្គ្រាម​ ។ សមាជិក​សភា​ លោក​ច​ន​ហ្គា​រ៉ា​មេន​ឌី​លើក​ឡើង​ថា លោក​PETE HEGSETH​ ក៏​ដូច​ជា​លោក​ត្រាំ​ដែរ សុទ្ធតែ​ជា​មនុស្ស​អសមត្ថភាព ​និង​ឡប់​ៗ​ ។ លោក​ថា​ អ្នក​ទាំង​ទាំង​២​លើក​ពី​ហេតុផល​នៃ​សង្គ្រាម ដែល​ផ្លាស់​ប្ដូរ​ឥត​ឈប់ ដើម្បី​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​សង្គ្រាម​នោះ ​និង​យុទ្ធសាស្ត្រ​សង្គ្រាម​។

លោ​កថា ​សង្គ្រាម​របស់​លោក​ត្រាំ​នោះ​ជា​ស្នាម​របួស​ធ្ងន់ធ្ងរ​មួយ​សម្រាប់​អា​មេ​រិ​ក​ ។ លោក​ចាត់​ទុក​ថា ​នោះ​ជា​គ្រោះ​មហន្តរាយ​ភូមិសាស្ត្រ​នយោបាយ​ និង​មហន្តរាយ​ខាង​យុទ្ធសាស្ត្រ​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ជាមួយ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ប៉ះពាល់់​ដល់​សហរដ្ឋអាមេរិក​ផង​ដែរ ​។ តើ​សង្គ្រាម​នោះ​​យើង​ចំណេញ​ដែរ​ទេ? យើង​ដឹង​ថា​ សង្គ្រាម​នោះ​នាំ​ឲ្យ​យើង​ខាត​ខ្លាំង​ ៕