នាយករដ្ឋមន្ត្រីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន ថ្លែងកាលពីថ្ងៃទី១ សីហា ក្នុងពេលលោកចុះទៅជួបជាមួយចលនាយុវជនគាំទ្ររដ្ឋអំណាចមួយថា លោកយល់ព្រមចំពោះការរំលាយចូលគ្នារបស់រុស្ស៊ី និងបេឡារុស ទៅជារដ្ឋតែមួយ។
ពេលយុវជនម្នាក់ជាសមាជិកចលនាយុវជន NACHI សួរលោកអំពីលទ្ធភាពនៃការបង្កើតរដ្ឋមួយ ដែលបញ្ចូលគ្នារវាងប្រទេស២ដូចកាលសម័យសហភាពសូវៀត លោកវ៉្លាឌីមៀរ ពូទីន ឆ្លើយថា គឺអាចធ្វើបាន ហើយជាសេចក្តីប្រាថ្នាយ៉ាងខ្លាំងរួចពឹងផ្អែកទាំងស្រុងលើឆន្ទៈរបស់ប្រជាជនបេឡារុស។
ចាប់តាំងពីឆ្នាំ១៩៩៧មក រុស្ស៊ី និងបេឡារុសបានបង្កើតរួចហើយនូវសហភាពមួយ ដែលបង្កើតឡើងដើម្បីពង្រីកឥទ្ធិពលរបស់ក្រុងម៉ូស្គូ លើបេឡារុសជិតខាង។ ក៏ប៉ុន្តែការបែងចែកអំណាចគ្នារវាងប្រទេសទាំង២ក្នុងផ្ទៃនៃសហភាពនេះពុំទាន់កំណត់នៅឡើយ ។ រុស្ស៊ី បេឡារុស និងកាហ្សាក់ស្ថានក៏រួបរួមគ្នាក្នុងផ្ទៃសហភាពគយមួយដែរ ៕
ចែករំលែកព័តមាននេះ