ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពរង្គោះរង្គើក្នុងសម្ព័ន្ធភាពណាតូ៖ លោកត្រាំ ពិចារណាកាត់បន្ថយកងទ័ពអាមេរិកពីអាល្លឺម៉ង់ ក្រោយមានជម្លោះរឿងសង្គ្រាមអ៉ីរ៉ង់

6 ខែ មុន

អា​មេ​រិ​ក​-​អា​ល្លឺ​ម៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ​មេ​សា ពី​លទ្ធភាព​កាត់​បន្ថយ​កង​ទាហាន​អា​មេ​រិ​ក ​ដែល​ដាក់​ពង្រាយ​នៅ​អា​ល្លឺ​ម៉​ង់ មក​ពី​ភាព​តានតឹង​ជាមួយ​អធិការបតី​អា​ល្លឺ​ម៉​ង់​លោក​ហ្វ្រី​អ៉ី​ឌ្រី​ក​មេស ដោយសារ​ការ​ខ្វែងគំនិត​គ្នា​ ជុំវិញ​សង្គ្រាម​នៅ​
អ៉ី​រ៉​ង់​ ។

ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ឡើង ​កាលពី​ថ្ងៃ​ទី​២៩ ​មេ​សា បញ្ហា​កង​យោធា​អា​មេ​រិ​ក ​នៅ​អឺរ៉ុប​ដោយ​លោក​លើក​ពី​លទ្ធភាព​កាត់​បន្ថយ​ចំនួន​កង​ទាហាន ដែល​ដាក់​ពង្រាយ​នៅ​អា​ល្លឺ​ម៉​ង់ ​។ ក្នុង​សារ​មួយ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម​ TRUTH SOCIAL លោក​ត្រាំ​គូសបញ្ជាក់​ថា បច្ចុប្បន្ន​សហ​រដ្ឋអាមេរិក​កំពុង​សិក្សា​និង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ការ​កាត់​បន្ថយ​ចំនួន​កង​ទាហាន​អា​មេ​រិ​ក​នៅ​អា​ល្លឺ​ម៉​ង់ ហើយ​ការ​សម្រេចចិត្ត​មួយ​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់​ៗ ​។

សេចក្ដីថ្លែងការណ៍​នោះ​​របស់​លោក​ត្រាំ​ កើត​មាន​ពេល​កំពុង​មាន​ភាព​តានតឹង​ខាង​ការទូត​ជាមួយ​អធិការបតី​អា​ល្លឺ​ម៉​ង់​ពី​រឿង​សង្គ្រាម​នៅ​អ៉ី​រ៉​ង់​។ អធិការបតី​អា​ល្លឺ​ម៉​ង ​បាន​រិះគន់​ពី​អវត្តមាន​នៃ​យុទ្ធសាស្ត្រ​របស់​អា​មេ​រិ​ក​ក្នុង​ការ​ធ្វើសង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់ ​និង​ថា អ៉ី​រ៉​ង់​នឹង​ធ្វើ​ឲ្យ​អា​មេ​រិ​ករង​ការ​អាម៉ាស់​។

មាន​សេចក្ដីរាយការណ៍​ថា​ អា​មេ​រិ​ក​មាន​ទាហាន​៣៥.០០០​នាក់ ​ដាក់​ពង្រាយ​នៅ​អា​ល្លឺ​ម៉​ង់ តែ​តាម​ប្រភព​ខ្លះ​ទៀត​ថា ​មាន​ដល់​ជិត​៥០.០០០​នាក់​ឯណោះ​ ៕