ជាងប៉ះកង់ម្នាក់ គា.ស់ផ្ទះក្បែរនោះ ត្រូវម្ចាស់ដឹងទាន់ ស្រែកផ្អើលឆោឡោ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជាជាងប៉ះកង់ម្នាក់ធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋមិនបានសម្រេចត្រូវ ពលរដ្ឋឃើញប្តឹងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ខែមេសាឆ្នាំ២០២៦ តាមបណ្ដោយ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ ផ្ទះកើតហេតុខាងលើ ត្រូវបាននាំគ្នាចូលសំរានលង់លក់ដូចសព្វដង ខណៈដល់ម៉ោងកើតហេតុ ក៍ស្រាប់តែបុរសជាជនសង្ស័យជាអ្នកប្រកបរបរប៉ះកង់ជាប់នោះ បានទៅធ្វើសកម្មភាពអើតឡើម ហើយបានធ្វើសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះ ខណៈម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេក តែត្រូវម្ចាស់ផ្ទះដឹងខ្លួន ស្រែកអោយគេជួយអន្តរាគមន៍ផងដែរ ។
ប្រភពបន្តទៀតថា ខណៈដែលឃើញសកម្មភាពបែបនេះ ពលរដ្ឋបាទថតរូបសកម្មភាពទុក ហើយបានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ តែត្រូវជនសង្ស័យ បដិសេធថា និយាយដូចជាមនុស្សមានសតិមិនប្រក្រតីថា ខ្លួនមិនបានធ្វើសកម្មភាពគាស់ផ្ទះនោះទេ ។
ករណីនេះដែរ ខណៈសមត្ថកិច្ចដែរចុះទៅ និងបានទាក់ទងម្ចាស់ផ្ទះ ហើយឆែកមើល កាមេរ៉ាសុវត្ថិភាព ឃើញថា ជនសង្ស័យជាជាងប៉ះកង់រូបនោះ បានធ្វើសកម្មភាពគាស់ផ្ទះពិតប្រាកដមែន ។
ក្រោយកើតហេតុ បន្ទាប់ពីមានភស្តុតាងជាក់ស្តែង ជនសង្ស័យត្រូវសមត្ថកិច្ចចាប់វាយខ្នោះយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋភ្នំពេញថ្មី ដើម្បីអនុវត្តនិតិវិធី ៕


ចែករំលែកព័តមាននេះ