ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការរង្គោះរង្គើក្នុងពិភពថាមពល៖ អារ៉ាប់រួមប្រកាសដកខ្លួនចេញពីអង្គការ OPEC និងសម្ព័ន្ធភាពជាមួយរុស្ស៊ី ចាប់ពីថ្ងៃទី១ ឧសភា

6 ថ្ងៃ មុន

អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ៖ កាលពី​ថ្ងៃ​ទី​២៨​ មេ​សា ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ប្រកាស​ថា ​ប្រទេស​ខ្លួន​សម្រេច​ដកខ្លួន​ចេញពី​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា ​OPEC ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ​និង​ពី​សម្ព័ន្ធភាព​OPEC…

អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ៖ កាលពី​ថ្ងៃ​ទី​២៨​ មេ​សា ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ប្រកាស​ថា ​ប្រទេស​ខ្លួន​សម្រេច​ដកខ្លួន​ចេញពី​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា ​OPEC ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ​និង​ពី​សម្ព័ន្ធភាព​OPEC -​រុ​ស្ស៊ី ចាប់ពី​ថ្ងៃ​ទី​១​ ឧសភា​ ខាង​មុខ​នេះ​ទៅ​ ។

សេចក្ដី​សម្រេចចិត្ត​នោះ​ ឆ្លុះ​ប​ញ្ចាំំ​ង​ពី​ទស្សនវិស័យ​យុ​ទ្ធ​សាស្ត្រ​ និង​សេដ្ឋកិច្ច​រយៈពេល​យូរ​របស់​ប្រទេស​នេះ និង​ផលប្រយោជន៍​ថាមពល​របស់​ខ្លួន ពិសេស​ដើម្បី​វិនិយោគ​ក្នុង​ផលិតកម្ម​ថាមពល​ជាតិ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អេ​មី រ៉ាត់​អា​រ៉ាប់​រួម​WAM ។

ការ​ដកខ្លួន​ថយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ជា​សមាជិក​ OPEC​ តាំងពី​ឆ្នាំ​១៩៦៧​មក ក្រោយ​បង្កើត​អង្គការ​នេះ​ កាលពី​ឆ្នាំ​១៩៦០ នឹង​អាច​បណ្ដាល​ឲ្យ​មាន​ភាព​រប៉ាត់រប៉ាយ ​និង​ការ​ចុះ​ខ្សោយ​របស់​OPEC​ ។

រដ្ឋមន្ត្រី​ថាមពល​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម លោក​ស៊ូ​ហា​អ៊ី​ល ​ម៉ូ​ហា​មេ​ដ​អាល់​មូស​រូ​អី ថ្លែងប្រាប់​រ៉​យ​ទ័​រថា សេចក្ដីសម្រេច​ចិត្តនេះ​ ត្រូវ​បាន​ធ្វើ បន្ទាប់​ពី​ការ​ពិនិត្យ​ដោយ​ល្អិតល្អន់ បណ្ដា​យុទ្ធសាស្ត្រ​ថាមពល​របស់​ប្រទេស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ