ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ ​ចុះ​ពិនិត្យ​ទីតាំង​តារាង​បាល់ទះ​នៅ​ទឹកល្អក់​៣​ ​ក្រោយ​បែកធ្លាយ​វី​ដេ​អូ​លេងល្បែ.ង​ស៊ីស.ង​ខុសច្បាប់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​តារាង​បាល់ទះ​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ទឹក​ល្អ​ទី ៣ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​បណ្ដាញសារព័ត៌មាន​និង​បណ្តាញ​សង្គម ថា​ទីតាំង​នេះ​មានការ​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ ។​ ទោះបីជា​យ៉ាងណា​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​នោះ​ គណៈកម្មការ​ចម្រុះ​រក​ពុំ​ឃើញ​មានការ​បើក​ល្បែងស៊ីសង​នោះ​ឡើយ​ ​ដែល​គេ​សង្ស័យ​ថា​ម្ចាស់​បាន​បិទ​មុន…

រាជធានី​ភ្នំពេញ ៖ ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​តារាង​បាល់ទះ​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ទឹក​ល្អ​ទី ៣ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​បណ្ដាញសារព័ត៌មាន​និង​បណ្តាញ​សង្គម ថា​ទីតាំង​នេះ​មានការ​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ ។​

ទោះបីជា​យ៉ាងណា​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​នោះ​ គណៈកម្មការ​ចម្រុះ​រក​ពុំ​ឃើញ​មានការ​បើក​ល្បែងស៊ីសង​នោះ​ឡើយ​ ​ដែល​គេ​សង្ស័យ​ថា​ម្ចាស់​បាន​បិទ​មុន ​ពេល​ដែល​បែកធ្លាយ​វី​ដេ​អូ​និង​មានការ​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​និង​បណ្ដាញ​សង្គម​។

តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ គណ​:​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ ឯកឧត្តម ឯក ឃុន​ដឿ​ន អភិបាលរង រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ទីតាំង​បើក​តារាង​បាល់ទះ ស្ថិត​នៅ​ដី​ឡូត៍​លេខ​០៥ ផ្លូវ​លេខ​២៤៧ ក្រុម​ទី​០១ ភូមិ​១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ តាម​ការ​ចុះ​ផ្សារ​របស់​បណ្ដាញសារព័ត៌មាន​ថា​ទីតាំង​នេះ​មានការ​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ ។

នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នោះ​កម្លាំង​ចម្រុះ​បាន​ធ្វើការ​ពិនិត្យ​ទិដ្ឋភាព​រួម​ក្នុង​ទីតាំង​រួម​មាន​៖ តារាង​បាល់ទះ​ចំនួន​០២ , បន្ទប់ដេក​ចំនួន​០៣, បន្ទប់​ធំ​០១ , ឃ្លាំង​សម្រាប់​ដាក់​សម្ភារ​:​ចំនួន​០១ និង​ផ្ទះបាយ​ចំនួន​០១ យើង​ពិនិត្យ​ជាក់ស្ដែង ពុំ​មានការ​លេងល្បែង​ស៊ីសង​ខុសច្បាប់​នោះ​ទេ ។

ក្រោយ​ពី​ត្រួតពិនិត្យ​ចប់​សព្វគ្រប់​កម្លាំង​ចម្រុះ​យើង​បាន​ធ្វើការ​ណែនាំ​ដល់​លោកស្រី វ៉ាង ស្រី​កា អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ (​ជា​តំណាង​ម្ចាស់​ទីតាំង​) ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖
១-​ហាម​យក​ទីតាំង​នេះ​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។
២-​ហាម​យក​ទីតាំង​ចែកចាយ​,​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ។
៣-​បើ​មិន​អនុវត្ត​តាម​កិច្ចសន្យា​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ចុះ​ផ្អាក​អា​ជី​កម្ម​ជា​បណ្ដោះអាសន្ន ។

គួរ​បញ្ជាក់​ថា​កាលពី​ម្សិលមិញ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ ២០២៦​ មានការ​បែកធ្លាយ​ពី​វី​ដេ​អូ​លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេង នៅ​ក្នុង​ទីតាំង​ខាងលើ​ និង​មានការ​ផ្សាយ​ជា​បន្តបន្ទាប់​នៅ​ក្នុង​បណ្ដាញ​សង្គម ​។

​បន្ទាប់​ពី​បែកធ្លាយ​ពី​សកម្មភាព​ល្បែងស៊ីសង​គណៈ​បញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ​ក៏​បាន​សហការ​ជាមួយ​លោក​ជា ពិសី​អភិបាល​ខណ្ឌទួលគោក​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​មានការ​បើក​ល្បែងស៊ីសង​នោះ​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ