សង្គ្រាមអ៉ីរ៉ង់ ៖ ក្នុងពិធីលៀងសាយភោជន៍មួយនៅសេតវិមាន កាលពីថ្ងៃទី២៨ មេសា ដោយមានវត្តមានរបស់ព្រះមហាក្សត្រឆាលទី៣ របស់ចក្រភពអង់គ្លេស និងព្រះមហេសី លោកដូណាល់ត្រាំអះអាងថា សហរដ្ឋអាមេរិកបានចាញ់អ៉ីរ៉ង់ខាងយោធា។

ក្នុងពេលបើកពិធីជប់លៀងនោះពីរឿងអ៉ីរ៉ង ប្រធានាធិបតីអាមេរិកថ្លែងថា យើងបានចាញ់ខាងយោធាសត្រូវពិសេសនោះ ហើយដាច់ខាតយើងមិនបណ្ដោយឲ្យសត្រូវនេះ មានអាវុធនុយក្លេអ៊ែរឡើយ។ លោកអះអាងថា ព្រះមហាក្សត្រឆាល ក៏ព្រមព្រៀងជាមួយខ្ញុំដូចគ្នានេះដែរ។ ការខិតខំប្រឹងប្រែងសំដៅបញ្ចប់សង្គ្រាមនោះនៅជាប់គាំង ដោយសហរដ្ឋអាមេរិកនៅតែអល់ឯកចំពោះសំណើថ្មីរបស់អ៉ីរ៉ង់ ដើម្បីបញ្ចប់ការបិទខ្ទប់ច្រកសមុទ្រហ័រមូស។
ពេលដែលបទឈប់បាញ់គ្នាមានជាធរមានចាប់តាំងពី៣សប្ដាហ៍មកហើយ ក៏ច្រកសមុទ្រនោះនៅគ្រប់គ្រងដោយអ៉ីរ៉ង់ ចំណែកអាមេរិកវិញបានបិទខ្ទប់បណ្ដាកំពង់ផែអ៉ីរ៉ង់ រារាំងការនាំចេញប្រេងរបស់ប្រទេសនេះ ។ អ្នកនាំពាក្យកងទ័ពអ៉ីរ៉ង់ លោកអាមៀរអាក់ក្រាមីនីញ៉ាថ្លែងតាមទូរទស្សន៍រដ្ឋថា យើងមិនទាន់ចាត់ទុកសង្គ្រាមនោះថាចប់ឡើយ ។
រដ្ឋមន្ត្រីការពារប្រទេស អាមេរិកលោក PETE HEGSETH ត្រូវមកពន្យល់មុខសភា នាថ្ងៃទី២៩
មេសា ពីសង្គ្រាមនៅអ៉ីរ៉ង់ ជាលើកដំបូងតាំងពីចាប់ផ្ដើមជម្លោះនោះដែលជាប់ផុងក៏ទោះបីមានបទឈប់បាញ់គ្នាដែលប្រធានាធិបតីលោកដូណាល់ត្រាំប្រកាសពន្យារពេលដោយគ្មានការកំណត់ក៏ដោយ ។

ប្រមុខមន្ទីរបង់់តាហ្គោនដែលរងការរិះគន់យ៉ាងខ្លាំង ពិសេសដោយគណបក្សប្រជាធិបតេយ្យ ត្រូវប្រឈមមុខនឹងការសួរដេញដោលពីសំណាក់បណ្ដាសមាជិកគណៈកម្មការកងទ័ពរបស់សភា ដោយឧត្ដមសេនីយDAN CAINE នាយសេនាធិការកងទ័ពអាមេរិកក៏មានវត្តមានដែរ។ តាំងពីចាប់ផ្ដើមសង្គ្រាមពីថ្ងៃទី២៨កុម្ភៈមក បណ្ដាសមាជិកសភាអាមេរិកនៃគណបក្សទាំង២ បានរិះគន់រដ្ឋការលោកដូណាល់ត្រាំថាខ្វះការផ្ដល់ព័ត៌មានដល់ពួកគេ ។
សង្គ្រាមនោះ បានផ្ដល់បណ្ដាផលវិបាកសេដ្ឋកិច្ចលើពិភពលោកទាំងមូល និងដល់ពលរដ្ឋអាមេរិកផងដែរព្រោះតែប្រេងឡើងថ្លៃខ្ពស់ ។ ទាំងលោកត្រាំទាំងរដ្ឋាភិបាលលោកបានធ្វើសេចក្ដីថ្លែងការណ៍ផ្ទុយគ្នាលើបណ្ដាគោលដៅនៃសង្គ្រាមនិងលើវិធីបញ្ចប់សង្គ្រាមនោះ។ ការចរចាបញ្ចប់់សង្គ្រាមត្រូវជាប់គាំង ពេលបទឈប់បាញ់គ្នាមានជាធរមានចាប់តាំងពី៣សប្ដាហ៍មកហើយ។ ពេលរង់ចាំអ៉ីរ៉ង់បានរាំងខ្ទប់ស្ទើរទាំងស្រុងច្រកសមុទ្រហ័រមូស ជាច្រកឆ្លងកាត់យុទ្ធសាស្ត្រសម្រាប់បណ្ដានាវាពាណិជ្ជកម្មពិសេសបណ្ដានាវាដឹកប្រេងនិងឧស្ម័ន។ ចំណែកក្រុងវ៉ាស៊ីនតោនវិញងាកមកបិទខ្ទប់បណ្ដាកំពង់ផែអ៉ីរ៉ង់។
កងម៉ារីនអាមេរិក បានដាក់ពង្រាយនាវាផ្ទុកយន្តហោះដល់ទៅ៣គ្រឿង ក្នុងតំបន់ដែលជាលើកដំបូងពុំធ្លាប់មាន ចាប់តាំងពីជាង២០ឆ្នាំមកហើយ។ តាំងពីចាប់ផ្ដើមសង្គ្រាមមកបណ្ដាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ បានស្នើ៦លើកមកហើយនីតិវិធីទម្លាក់លោកចេញពីតំណែងតែមិនសម្រេច ។
ចំណែកសមាជិកសភាទាំងខាងគណបក្សសាធារណរដ្ឋទាំងគណបក្សប្រជាធិប តេយ្យ សម្ដែងការសោកស្ដាយដែលរដ្ឋការអាមេរិកមិនបានពិគ្រោះយោបល់ជាមួយសភា មុនពេលចាប់ផ្ដើមសង្គ្រាមនោះដែលរដ្ឋធម្មនុញ្ញមេរិកទាមទារឲ្យមានការព្រមព្រៀង មុនពេលប្រកាសសង្គ្រាមជាផ្លូវការ៕
ចែករំលែកព័តមាននេះ