ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវាយប្រហារឆ្លងព្រំដែនកាន់តែសាហាវ៖ មនុស្សស្លា.ប់ជាបន្តបន្ទាប់ ខណៈអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ី

6 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ថ្ងៃ​ទី​២៨​ មេ​សា​ ការ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​​តាម​ព្រំដែន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់​ ។ នៅ​រុ​ស្ស៊ី ​ការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​សម្លាប់​មនុស្ស​៤​នាក់ ដោយ​បុរស​ម្នាក់​ស្លាប់​នៅ​តំបន់​ព្រី​យ៉ា​ន់​ស្ក៍ ហើយ​បុរស​២​នាក់ ​និង​នារី​ម្នាក់​ស្លាប់​នៅ​តំបន់​បែ​ល​ហ្គោ​រ៉ូ​ដ​ ។ ខាង​អ៊ុយ​ក្រែ​ន​វិញ​ បុរស​វ័យ​ប្រមាណ​៧០​ឆ្នាំ​ម្នាក់​ស្លាប់ ​នា​ព្រឹក​ថ្ងៃ​ទី​២៨​ មេ​សា ក្នុង​ការ​វាយប្រហារ​មួយ​របស់​រុ​ស្ស៊ី​លើ​ទីក្រុង​TCHOGUIV ហើយ​មនុស្ស​ម្នាក់​ទៀត​ស្លាប់​នៅ​ក្រុង ​KRYVYIRIG ​ភាគ​កណ្ដាល​អ៊ុយ​ក្រែ​ន​។ ទន្ទឹម​នឹង​នេះ​ ស្នូរ​ផ្ទុះ​ខ្លាំង​នានា​លាន់ឮ​ទាំង​ថ្ងៃ​នៅ​ក្រុង​គៀវ​ ។

ចាប់តាំងពី​ប៉ុន្មាន​ខែ​មក​ហើយ​ ការ​វាយប្រហារ​ទាំង​ថ្ងៃ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កើត​មាន​ញឹក​ញា​ប់​ដោយ​មុន​នេះ ការ​វាយប្រហារ​របស់​ក្រុង​មូ​ស្គូ​ច្រើន​តែ​ធ្វើ​នា​ពេល​យប់​ ។ ជា​ការ​តបត​វិញ​កងទ័ព​អ៊ុយ​​ក្រែ​ន​ក៏​វាយប្រហារ​លើ​បណ្ដា​គោលដៅ​នៅ​រុ​ស្ស៊ី​ដែរ​ ។ នា​ថ្ងៃ​ទី​២៨​ មេ​សា​ អ៊ុយ​ក្រែ​ន​អះអាង​ពី​ការ​វាយប្រហារ​ថ្មី លើ​រោងចក្រ​ចម្រាញ់​ប្រេងកាត​រុ​ស្ស៊ី​មួយ​កន្លែង​ នៅ​ក្រុង​ទូ​អាប់​សេ​ ភាគ​ខាងត្បូង​ប្រទេស​ដោយ​អះអាង​ថា រោងចក្រ​នោះ​បម្រើ​ការ​ផ្គត់ផ្គង់​ដល់​កងទ័ព​រុ​ស្ស៊ី​​ក្នុង​ការ​ធ្វើសង្គ្រាម​ប្រឆាំង​​អ៊ុយ​ក្រែ​ន ​។

​នៅ​​ថ្ងៃ​ទី​២៨ ​មេ​សា ​នោះ​ដែរ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី បាន​ចោទ​អ៊ី​​ស្រា​អែ​ល​ថា បំផ្លាញ​ទំនាក់ទំនង​ទ្វេភាគី​ដោយ​ឲ្យ​នាំ​ចូល​ក្នុង​កំពង់​ផែ​មួយ​របស់​ខ្លួន​នូវ​ស្រូវ​សាលី​ដែល​រុ​ស្ស៊ី​​ប្លន់​យក​ពី​បណ្ដា​ដែនដី​អ៊ុយ​ក្រែ​ន​ដែល​រុ​ស្ស៊ី​កាន់កាប់​ ។ លោក​ថា​ អាជ្ញាធរអ៉ី​​ស្រា​អែ​ល​មិន​ត្រូវធ្វើ​មិនដឹងមិនឮ​ថា ​តើ​នាវា​ណាខ្លះ​ចូល​ក្នុង​បណ្ដា​កំពង់​ផែ​របស់​ប្រទេស​ឬ​ក៏​ទំនិញ​អ្វីខ្លះ​ដែល​នាវា​ទាំងនោះ​ដឹក​ឡើយ​ ។

អ៊ុយ​ក្រែ​ន​តែង​ចោទប្រកាន់​រុ​ស្ស៊ី​ថា​ នាំ​ចេញ​ដោយ​ខុសច្បាប់ បណ្ដា​ផលិតផល​កសិកម្ម​ពី​បណ្ដា​តំបន់​ដែល​ខ្លួន​កាន់កាប់​ ។ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ នាវា​ជា​ច្រើន​គ្រឿង​ដែល​ដឹក​គ្រាប់​ធញ្ញជាតិ​លួច​ដោយ​រុ​ស្ស៊ី​បាន​ចូល​មក​ក្នុង​កំពង់​ផែ​អ៉ី​​ស្រា​អែ​ល​ហៃ​ហ្វា​ ។ អ៉ី​​ស្រា​អែ​ល​បាន​តប​ទៅ​អ៊ុយ​ក្រែ​ន​ថា​ ចោទ​ខ្លួន​ដោយ​គ្មាន​ភស្ដុ​តាង ហើយ​ថា​តាម​ពិត​ទៅ​នាវា​នៅ​មិន​ទាន់​មក​ដល់​ហៃ​ហ្វា​នៅឡើយ​ ៕