ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ខណ្ឌ​សែន​សុខ​ម្នាក់​ រង​របួ.ស​បា.ក់ជើង​ ក្នុង​ករណីដេញ​បង្ក្រា.បមុខសញ្ញាចោរឆ.ក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ដែល​ធ្វើ​សកម្មភាព​ឆក់ ​​ត្រូវ​បាន​កម្លាំង​នគរបាល ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​និង​ដេញ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​ខែមេសា​ ឆ្នាំ​២០២៦ ​នៅ​ផ្លូវ​លេខ​២០១១ សង្កាត់​គោក​ឃ្លាង ។​ខ​ណះ​នោះ​លោក​វរសេនីយ៍ត្រី ដេ​ត ឧត្តម នាយ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​រង​របួស​បាក់ជើង ក្នុង​ករណី​ដេញ​បង្ក្រាប​មុខសញ្ញា​ចោរឆក់​នេះ​ផង​ដែរ​។

ជនសង្ស័យ​រូប​នោះ ឈ្មោះ ញាណ ចាន់​ណូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ដឹក​អីវ៉ាន់​អន​ឡាញ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​យក​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​១៦​ប្រូ​មេ​ក​) នៅ​ចំណុច​ផ្លូវ​ម៉ុង​រិ​ទ្ធី ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៣ និង​១១​នាទី និង​អំពើ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​(​ប្រើប្រាស់​ម៉ូតូ គ្មាន​ឯកសារ និង​ស្លាក​លេខ មិន​ប្រក្រតី​)​។

ជន​រង​គ្រោះជា​ម្ចាស់ ទូរស័ព្ទ​ឈ្មោះ​ប៉ូ​លី ដា​នី​ត ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និស្សិត ស្នាក់​នៅផ្ទះ​លេខ​៥៧ ផ្លូវ​P7(​បុរី​ប៉េង​ហួត​) ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

បន្ទាប់​ពី​ឃាត់ខ្លួនជនសង្ស័យខាងលើ​ ​សមត្ថកិច្ច​ដកហូត វត្ថុ​តាង​ចាប់​យក​រួម​មានៈ​,​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ខ្មៅ ស៊េរី​២០២៣ ពាក់​ស្លាក​លេខ ភ្នំពេញ JT-1313 ,​មួក​សុវត្ថិភាព ពណ៌​ខ្មៅ ចំនួន​០១ ,​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​អេ​ជ ពណ៌​ស​(​របស់​ជនសង្ស័យ​) ។​ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។

គួរ​បញ្ជាក់​ថា នាយ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​សែន​សុខ​រូប​នោះ​បាន​រង​របួស​បាក់ជើង​បន្ទាប់​ពី​ដេញ​ឃាត់​ជនសង្ស័យ ហើយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។​បន្ទាប់​ពី​រង​គ្រោះ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​រូប​នោះ​ត្រូវ​បាន​ថ្នាក់លើ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​បញ្ជូន​ទៅ សម្រាក​ព្យាបាល​នៅ​មន្ទីរ​មិត្តភាព​កម្ពុជា​ចិន​ហៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ ។​ នៅ​ក្នុង​នោះ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ជា ស៊ី​ណា បាន​ជួយ​ន​ឧបត្ថម្ភ​ថវិកា ៤.០០០.០០០ រៀល ព្រមទាំង​មានការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន ផង​ដែរ​៕​