ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងនិង​ខ្យល់​កន្ត្រាក់ ​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​​​​សាធារណៈនិងផ្ទះពលរដ្ឋ​​​ក្នុង​ក្រុង​កំពង់​ឆ្នាំង​ជាច្រើន​

4 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ភ្លៀង​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​ដើមឈើ ខ្លោង​​ទ្វារ​សង្ក្រាន្ត ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​ដួល​រលំ​របើក​ដំបូល និង​ដាច់​ចរន្តអគ្គិសនី ។ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ​មេសា​ ឆ្នាំ​២០២៦ ។

លោក ហ៊ីង ភ័ព្វ​មីនា អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ស្រង់​របាយការណ៍​បឋម​ថា នៅ​ពេលវេលា​​ខាងលើ​ មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឱ្យខូចខាត​ទ្រព្យសម្បត្តិ សាធារណៈ​ និង​ផ្ទះ​ប្រជាពលរដ្ឋ ដូច​ជា​នៅ​សួន​សម្ដេច​ច្វា​វាំង​គង់​សំ​អុល ក្នុង​សង្កាត់ ប្អេ​រ រលំ​ដើមឈើ​មួយ​ដើម​និង​ទ្រេត​៤​ដើម ​។ នៅ​មុខ​មន្ទីរ​គណបក្ស​ខេត្ត​រលំ​ដើមឈើ​១​ដើម ។​

នៅ​មុខ​មន្ទីរ​សាធារណៈការ​ខេត្ត​រលំ​ដើមឈើ​មួយ​ដើម​សង្កត់​បង្គោល​ភ្លើង​២​ដើម បណ្ដាល​ឱ្យ​ដាច់​ចរន្តអគ្គិសនី និង​ខូចខាត​តូប​លក់​បាយ​១​ខ្នង ។ ​នៅ​មុខ​ទីបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់​ឆ្នាំង បាក់​រលំ​ខ្លោងទ្វារ​សង្ក្រាន្ត​ឆ្នាំ​ថ្មី និង​គ្រោង​ដែក​លម្អ​តំបន់​ត្រជាក់ សង្កត់​លើ​រថយន្ត​បណ្ដាល​ឱ្យ​ខូចខាត​រថយន្ត ស្រាល​១​គ្រឿង ។​ របើក​ដំបូល ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារឆ្នាំង​ចំនួន៦ខ្នង ក្នុង​នោះ​ ៣​ខ្នង​ប្រក់​ដំបូល​ស៊ី​ប្រូ និង​ក្បឿង​៣​ខ្នង ។​រលំ​ដើម​ស្វាយ​៣​ខ្នង និង​ខូចខាត​សម្ភារៈ​នៅ​មុខ​ផ្ទះ​មួយ​ចំនួន​។ របើក​ដំបូល​សំ​យ៉ាប​ស័ង្កសី​ផ្ទះ​មួយ​ខ្នង​ទំហំ​២​គុណ​ នឹង​៤ ម៉ែត្រ​។ របើក​របង​ស័ង្កសី​ប្រវែង​៦​ម៉ែត្រ ។

ក្នុង​ករណី​ខាងលើ​មិន​បណ្ដាក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ ​ក្រោយ​កើតហេតុ អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ចុះ​សម្រួល​ចរាចរណ៍​ដោយ​ទាញ​ដើមឈើ​និង​ក្លោ​ង​ទ្វារ​សង្ក្រាន្ត​ដាក់​ឲ្យ​ទៅ​ម្ខាង​ផ្លូវ​។​ដើម្បី​បើក​ដំណើរការ​ឡើង​វិញ​។​ហើយ​ផ្នែក​អគ្គិសនី​ក៏​បាន​ទាញ​ដើមឈើ​ដើម្បី​ឲ្យ​អគ្គិសនី​បាន​ដំណើរការ​ឡើង​វិញ​ដែរ​ ។

សូម​បញ្ជាក់​ថា នៅ​រសៀល​ដដែល​នេះ​ដែរ​ ខាង​ស្រុក​រលាប្អៀរ ក៏​មានការ​ខូចខាត​ច្រើន​ណាស់​ដែរ​ ប៉ុន្តែ​មិន​ទាន់​ទទួល​របាយការណ៍​នៅឡើយ​។​