ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ចិត្តវិទ្យាបានលាតត្រដាងថា មនុស្សដែលព្យាយាមបង្ហាញភាពល្អឥតខ្ចោះហួសហេតុ គឺជាមនុស្សដែលគួរឱ្យខ្លាចបំផុត។ ក្នុងទំនាក់ទំនងសង្គម បើលោកអ្នកមានអារម្មណ៍ថា «ឆ្គង» ឬ «ហត់នឿយ» ពេលនៅក្បែរនរណាម្នាក់ ទោះបីគេនិយាយផ្អែមល្ហែមយ៉ាងណាក៏ដោយ នោះមិនមែនមកពីអ្នកពូកែសង្ស័យទេ ប៉ុន្តែវាគឺជាសញ្ញាព្រមានពីវិញ្ញាណទី៦ ថាអ្នកកំពុងជួបមនុស្សក្លែងក្លាយហើយ។
សញ្ញាសម្គាល់ទាំង ៦ ដែលអ្នកត្រូវប្រុងប្រយ័ត្នរួមមាន៖ ទី១ ការសរសើរមិនដាច់ពីមាត់តែភ្នែកត្រជាក់ គឺជាការប្រើសម្ដីផ្អែមដើម្បីតែផលប្រយោជន៍ ចំណែកកែវភ្នែកមិនបានផ្ដោតលើអ្នកឡើយ។ ទី២ ព្យាយាមធ្វើឱ្យគ្រប់គ្នាពេញចិត្ត ដោយគ្មានគោលជំហរផ្ទាល់ខ្លួន ដូចជាសត្វបង្គួយប្តូរពណ៌តាមកាលៈទេសៈ។ ទី៣ ពូកែអួតបែបដាក់ខ្លួន ដើម្បីបង្កប់នូវមោទនភាព និងចង់ឱ្យអ្នកដទៃច្រណែន។ ទី៤ ចូលចិត្តនិយាយដើម និងវិនិច្ឆ័យអ្នកដទៃ ព្រោះអ្នកដែលហ៊ាននិយាយដើមគេប្រាប់អ្នក ក៏ហ៊ាននិយាយដើមអ្នកប្រាប់គេដែរ។ ទី៥ សន្យាច្រើនតែធ្វើមិនបាន ដោយប្រើពាក្យសន្យាគ្រាន់តែដើម្បីយកចិត្តនៅចំពោះមុខ និង ទី៦ បង្កអារម្មណ៍តានតឹងដល់អ្នកជុំវិញខ្លួន ទោះបីគេមិនទាន់ធ្វើអ្វីអាក្រក់ដាក់អ្នកក៏ដោយ តែថាមពលអវិជ្ជមានរបស់គេនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនសុវត្ថិភាព។
ចូរជឿជាក់លើវិចារណញ្ញាណរបស់អ្នក ហើយកុំចំណាយពេលជាមួយមនុស្សដែលពូកែសម្ដែង។ ជីវិតនេះខ្លីណាស់ គួរទុកកន្លែងសម្រាប់ទំនាក់ទំនងដែលស្មោះត្រង់ ទោះបីសាមញ្ញ តែផ្ដល់នូវភាពកក់ក្ដៅពិតប្រាកដដល់បេះដូង៕
ចែករំលែកព័តមាននេះ