ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានបង្ហាញរូបថតខ្មាន់កាំភ្លើងដែលមិនពាក់អាវ ហើយមុខរបស់គេផ្កាប់ទៅនឹងដី ហាក់ដូចជានៅខាងមុខសណ្ឋាគារHILTON កន្លែងជប់លៀង ។
អាជ្ញាធរនៅមិនទាន់ផ្សាយជាសាធារណៈអត្តសញ្ញាណរបស់ខ្មាំងកាំភ្លើងរូបនេះនៅឡើយ តែតាមបណ្ដាសារព័ត៌មានអាមេរិកថា ជននេះមានអាយុ៣១ឆ្នាំ ឈ្មោះCOLE TOMAS ALLEN មានដើមកំណើតនៅក្រុងTORRANCE រដ្ឋកាលីហ្វ័រនីញ៉ា ។
កងកម្លាំងសន្តិសុខបានបាញ់តតាំងគ្នាជាមួយជននោះ ដែលប្រដាប់ដោយកាំភ្លើងបាញ់សត្វ១ដើម កាំភ្លើងខ្លីមួយដើម និងកាំបិតជាច្រើនមុនពេលចាប់ខ្លួនគេ។ សមាជិកកងកម្លាំងសន្តិសុខម្នាក់ត្រូវគ្រាប់ចំអាវក្រោះការពារបញ្ជូនទៅមន្ទីរពេទ្យតែស្ថានភាពសុខភាពរបស់គេមិនមានគ្រោះថ្នាក់ឡើយ។
ជនសង្ស័យមិនត្រូវគ្រាប់កាំភ្លើងឡើយ តែក៏បញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ និងត្រូវឃុំខ្លួន រួចបញ្ជូនទៅតុលាការនាថ្ងៃទី២៧មេសា។ តាមលោកត្រាំថា មូលហេតុបាញ់ប្រហាររបស់ជននោះនៅមិនទាន់ដឹងនៅឡើយ តែលោកគិតថា ខ្មាន់កាំភ្លើងនោះជាមនុស្សមានជំងឺ ៕
ចែករំលែកព័តមាននេះ