ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជតារាសី​ប្រចាំឆ្នាំ​ថ្មី សម្រាប់​លោក​អ្នក​កើត​ឆ្នាំ រកា

12 ម៉ោង មុន

ទំនាយ​ជោគជតារាសី​ប្រចាំ​ឆ្នាំមមី អដ្ឋស័ក សម្រាប់​លោក​អ្នក​កើត​ឆ្នាំរកា​ បើជា​មនុស្សប្រុសទំនាយថា ​ក្នុងឆ្នាំ​នេះ ជាឆ្នាំ​ដែលលោក​អ្នកមានសេចក្តីសុខសម្រាន្ត​​យ៉ាង​លើសលុប ហើយ​បានគាប់​ចិត្ត​គ្រប់យ៉ាង ​មានគេនាំកំណល់រង្វាន់​​មក​ឱ្យដល់​ទីកន្លែង ក្នុងឆ្នាំ​​នេះ​ ជោគរាសីរបស់​លោកអ្នកល្អ​​ជាទីបំផុត…

ទំនាយ​ជោគជតារាសី​ប្រចាំ​ឆ្នាំមមី អដ្ឋស័ក សម្រាប់​លោក​អ្នក​កើត​ឆ្នាំរកា​

បើជា​មនុស្សប្រុសទំនាយថា ​ក្នុងឆ្នាំ​នេះ ជាឆ្នាំ​ដែលលោក​អ្នកមានសេចក្តីសុខសម្រាន្ត​​យ៉ាង​លើសលុប ហើយ​បានគាប់​ចិត្ត​គ្រប់យ៉ាង ​មានគេនាំកំណល់រង្វាន់​​មក​ឱ្យដល់​ទីកន្លែង ក្នុងឆ្នាំ​​នេះ​ ជោគរាសីរបស់​លោកអ្នកល្អ​​ជាទីបំផុត បើ​អ្នក​មានបំណង​​ធ្វើអ្វីមុខជា​បាន​​សម្រេច​​ផល​យ៉ាង​មែនពិត ប៉ុន្តែ​ថា អ្នកកុំផ្តេក​​ផ្តួល​​នឹងការជួយឈឺឆ្អាល​​ពីគេឯទៀត​ខ្លាំង​ពេក​ នៅ​ក្នុងរឿង​​រាប់​​អាន​ស្រឡាញ់ទុកចិត្ត​ គួរតែ​ប្រយ័ត្ន​​​​ឱ្យមែនទែន ហើយ​ខំស្ទាប​ស្ទង់​បន្តិច​​​ផង បើ​សិន​​ជា​វៀរ​មិនផុត ។ ​នៅក្នុង​​បន្ទុកគ្រួសារ​​​​មានសេចក្តីសុខ​​យ៉ាង​ក្រៃលែង ។​

បើជាមនុស្សស្រីទំនាយថា ​ក្នុងឆ្នាំ​នេះ​​ ជាឆ្នាំល្អ​ប្រសើរណាស់ នឹងបានលាភ​​ធំ តែមុន​​​នឹង​កើតលាភ​ផល ត្រូវបាត់បង់​​​ទ្រព្យ​​​របស់ជា​មុនសិន ​ហេតុដូច​នេះ​​​ត្រូវប្រុងប្រយ័ត្ន​​ខ្លួន​បន្តិច ព្រោះ​ត្រូវ​​ចោរ​កម្ម​​វា​បំណងទុក​ បន្ទាប់​ពី​​នោះ​ទៅ អ្នកត្រូវ​​​បានទទួលមុខ​តំណែង​​នាទីថ្មី​​មាន​នាទីទទួលខុសត្រូវ​ជាន់ខ្ពស់​ ឯជោគ​​លាភ​ដែល​​អ្នកត្រូវ​​បាន​នោះនឹងបាន​មក​​ពីទីឆ្ងាយ​​ៗ តែត្រូវ​ខំរក្សា​​​កាយ​​ឱ្យ​ល្អ​ក្រែង​​មានជំងឺតម្កាត់ខ្លះផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ