ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ទីតាំង Online Scams ក្នុងផ្ទះ​សំណាក់​និង​ម៉ា​ស្សា​OMG ចាប់​ឃាត់​​មនុស្ស​ជិត​១០០​នាក់​នៅ​ក្រុង​​បា​វិត

6 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​កម្លាំង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​ឆបោក​តាម​បច្ចេកវិទ្យា​( Online Scams…

ខេត្តស្វាយរៀង​ ៖ ​កម្លាំង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​
ឆបោក​តាម​បច្ចេកវិទ្យា​( Online Scams )​នៅ​ចំណុច​ផ្ទះសំណាក់ និង​ម៉ាស្សា (OMG) ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៩៦​នាក់ និង​ដកហូត​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​ទៀត​ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ ដោយ​លោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​អន្តោប្រវេសន៍ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កម្លាំង​វរ​នគរបាល​ការពារ​ព្រំដែន​លេខ ៦០៩ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​៩៦​នាក់ (ស្រី២២​នាក់​) ក្នុង​នោះ ជនជាតិ​ចិន​ចំនួន​៧​នាក់​, ជនជាតិ​វៀតណាម​ចំនួន​៧៨​នាក់ ស្រី​១៨​នាក់​, ជនជាតិ​ខ្មែរ​ចំនួន​១១​នាក់ ស្រី​៤​នាក់​។ ដកហូត​សម្ភារ​វត្ថុ​តាង​ដូច​ជា​៖ រថយន្ត​ចំនួន​២​គ្រឿង​, ម៉ូតូ​ចំនួន​៥​គ្រឿង​, កុំព្យូទ័រ​លើ​តុ​សរុប​ចំនួន​២៤៩​គ្រឿង​, កុំព្យូទ័រ Laptop ចំនួន​៣​គ្រឿង​, ធុង CPU ចំនួន​១២​គ្រឿង​, ទូរស័ព្ទ​ដៃ​ចម្រុះ​ចំនួន​៧០៦​គ្រឿង និង​ដំបង​ឆក់​១​ដើម​។ បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច ក្រុមការងារ​ចម្រុះ​បាន​សម្រេច​បិទ​ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ