ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ប៉ាគីស្ថាន​ដើម្បី​ចរចា​គ្នាជា​មួយ​អ៊ីរ៉ង់​លើក​ទី​២​

7 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​បាន​បញ្ជូន​កូន​ប្រសា និង​បេសក​ជន​ពិសេស​ លោក​ស្ទី​វ​វីត​ខូស​ ទៅ​ប្រទេស​ប៉ាគី​ស្ថាន​ដើម្បី​បើក​ការ​ចរ​ចា​សា​ជា​ថ្មី​និយាយ​អំពី​សង្គ្រាម​អ៊ីរ៉ង់​ និង​ដំណោះ​ស្រាយ​។ អ្នក​នាំ​ពាក្យ​សេត​វិមាន​បញ្ជាក់​ថា​លោក​ទាំង​២​ពិត​ជា​បាន​ធ្វើ​ដំណើរ​ទៅ​ប៉ាគី​ស្ថាន​មែន​តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ​។ លោក​ទាំង​២​នឹង​ជួប​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​នៅ​ទី​ក្រុង​ឥស្លាម​ម៉ា​បាត​។ សេត​វិមាន​ថ្លែង​ថា​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីន​តោន​សង្ឃឹម​ថា​ការ​សន្ទនា​គ្នា​លើក​នេះ​នឹង​ទទួល​បាន​លទ្ធ​ផល​ ហើយ​នឹង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​អ្វី​មួយ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​បាន​បញ្ជូន​កូន​ប្រសា និង​បេសក​ជន​ពិសេស​ លោក​ស្ទី​វ​វីត​ខូស​ ទៅ​ប្រទេស​ប៉ាគី​ស្ថាន​ដើម្បី​បើក​ការ​ចរ​ចា​សា​ជា​ថ្មី​និយាយ​អំពី​សង្គ្រាម​អ៊ីរ៉ង់​ និង​ដំណោះ​ស្រាយ​។ អ្នក​នាំ​ពាក្យ​សេត​វិមាន​បញ្ជាក់​ថា​លោក​ទាំង​២​ពិត​ជា​បាន​ធ្វើ​ដំណើរ​ទៅ​ប៉ាគី​ស្ថាន​មែន​តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ​។ លោក​ទាំង​២​នឹង​ជួប​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​នៅ​ទី​ក្រុង​ឥស្លាម​ម៉ា​បាត​។

សេត​វិមាន​ថ្លែង​ថា​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីន​តោន​សង្ឃឹម​ថា​ការ​សន្ទនា​គ្នា​លើក​នេះ​នឹង​ទទួល​បាន​លទ្ធ​ផល​ ហើយ​នឹង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​អ្វី​មួយ​។ ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​អារ៉ាក់​ឈី​ បាន​ប្រកាស​កាល​ពី​មុន​នេះ​ថាលោក​នឹង​ទៅប្រទេស​ប៉ាគី​ស្ថាន, រុស្ស៊ី និង​អូម៉ង់​ដើម្បី​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​បើក​ការ​ចរ​ចា​គ្នា​ឡើង​វិញ​ដែល​អាច​បញ្ចប់​ការ​វាយ​ប្រហារ​របស់​អាមេរិក និង​អ៊ីស្រា​អែល​មក​លើ​អ៊ីរ៉ង់​។ នេះ​ជា​ចំណុច​សំខាន់​ដែល​អ៊ីរ៉ង់​កំពុង​ទាម​ទារ​។

អនុ​ប្រធានា​ធិបតី​អាមេរិក​ លោក​ជេឌី​វេន ដែល​ធ្លាប់​ដឹក​នាំ​គណៈ​ប្រតិ​ភូ​លើក​ទី​មួយ​ទៅ​ទី​ក្រុង​ឥស្លាម​ម៉ាបាត​នោះ​លើក​នេះ​លោក​មិន​បាន​ចូល​រួម​ទេ​។ ប៉ុន្តែ​លោក​ក៏​ត្រៀម​លក្ខណៈ​សម្បត្តិ​ដើម្បី​ចេញ​ដំណើ​រដែរ​ប្រសិន​មាន​សភាព​ការណ៍​ប្រែប្រួល​។​ អ្នក​នាំ​ពាក្យ​សេត​វិមាន​ថ្លែង​ថា​ទាំង​លោក​ត្រាំ លោក​វេន និង​លោក​រូប៊ីអូ (រដ្ឋ​មន្ត្រី​ការ​បរទេស​) បន្ត​តាម​ដាន​ស្ថាន​ការណ៍​នេះ​ដើម្បី​ចង់​ដឹង​អំពី​សភាព​ការណ៍​វិវត្ត​ថ្មី​ៗ​។ លោក​វេន​នឹង​ចាក​ចេញ​ដំណើរ​ទៅ​ប៉ាគី​ស្ថាន​ភ្លាម​នៅ​ក្នុង​ករណី​ចាំ​បាច់​។

លោក​មហាម៉ាត់​ បាហ្គើ ហ្កា​លី​បាហ្វ ដែល​ធ្លាប់​ដឹក​នាំគណៈ​ប្រតិ​ភូ​ទៅ​រួម​​ការចរ​ចា​​​លើក​ទី​មួយ​នោះ​ក៏​មិន​បាន​ចូល​រួម​ការ​ចរ​ចា​លើក​នេះ​ទេ​។ លោក​អារ៉ាក់​ឈី​ទំនង​ជា​ពិភាក្សា​អំពីគម្រោង​គ្រប់​គ្រង​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ជា​មួយ​អូម៉ង់​។ អ៊ីរ៉ង់​ធ្លាប់​ប្រកាស​ថា​ខ្លួន​នឹង​មិន​ចរ​ចា​ជា​មួយ​អាមេរិក​ទេ​លុះ​ត្រា​តែ​អាមេរិក​លុប​ចោល​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ​របស់​ខ្លួន​ជា​មុន​សិន​។ ចំណែក​អា​មេរិក​ទាម​ទារ​ឱ្យ​អ៊ីរ៉ង់​កាត់​រំសាយ​កម្ម​វិធី​នុយ​ក្លេអ៊ែរ និង​លែង​បិទ​ខ្ទប់​ច្រក​ហ័រ​ម៉ូស​ទើប​ខ្លួន​យល់​ព្រម​តាម​សំណើ​របស់​អ៊ីរ៉ង់​​៕ ប្រភព៖ The Guardian និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ