គណៈកម្មការរៀបចំកីឡា Special អូឡាំពិកបានប្រកាសកាលពីថ្ងៃពុធ ទី២៨ កក្កដាថា៖ ក្រុមតារាចម្រៀងកូរ៉េ Wonder Girls នឹងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកិត្តិយសសម្រាប់ការប្រកួតកីឡា Special អូឡាំពិកឆ្នាំ២០១៣។ ក្រុមតារាចម្រៀងកូរ៉េ Wonder Girls បាននិយាយថា៖ ពួកគេបានទទួលលិខិតអញ្ជើញពីក្រុមប្រឹក្សាគ្រប់គ្រងកីឡា Special Olympic រួចរាល់ហើយដែលក្នុងខ្លឹមសារលិខិតនោះបានបញ្ជាក់ថា ៖ ក្រុមប្រឹក្សាគ្រប់គ្រងកីឡាក្រុមតារាចម្រៀងដ៏មានប្រជាប្រិយភាពនេះជួយផ្សព្វផ្សាយកីឡា Special អូឡាំពិកឆ្នាំ២០១៣ បន្ទាប់ពីពួកគេមានបទពិសោធន៍ធ្លាប់បានចូលរួមសម្តែងក្នុងពិធីបិទការប្រកួតកីឡា Special Olympic 2011 នៅទីក្រុងអាថែន ប្រទេសក្រិច កាលពីថ្ងៃទី៤ កក្កដា កន្លងទៅនេះ។ ក្នុងឋានៈជាឯកអគ្គរដ្ឋទូតកិត្តិយសសម្រាប់ក្រុមតារាចម្រៀងកូរ៉េ Wonder Girls ត្រូវបានគេរំពឹងថា អាចនឹងទាក់ទាញទស្សនិកជនទូទាំងពិភពលោកក្នុងអំឡុងពេលប្រកួតកីឡា Special Olympic ឆ្នាំ២០១៣ ខាងមុខនេះ។
គួររំលឹកដែរថា៖ កីឡាប្រភេទនេះត្រូវបានបង្កើតឡើងដោយលោក Eunice Kennedy Shriver ជាសមាជិកក្រុមគ្រួសាររបស់លោក Kennedy ដែលបានស្លាប់កាលពីឆ្នាំ២០០៩។ នៅក្នុងការប្រកួតនេះ ទីក្រុង Pyeongchang នឹងត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះជាលើកដំបូងដែលជាការប្រកួតថ្នាក់ពិភពលោកសម្រាប់កីឡាករខ្សោយបញ្ញា ហើយទីក្រុងនេះក៏ត្រូវទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតអូឡាំពិករដូវរងាឆ្នាំ២០១៨ ផងដែរ។ នៅក្នុងការប្រកួតកីឡា Special Olympics ឆ្នាំ២០១៣ នេះមានអត្តពលិកច្រើនជាង២.០០០នាក់មកពី១០៥ប្រទេសចូលរួម៕
ចែករំលែកព័តមាននេះ