គណបក្សភឿថៃជាអ្នកឈ្នះក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី៣ កក្កដា កន្លងមកនេះបានព្រមព្រៀងគ្នាជាមួយបណ្តាដៃគូក្នុងក្រុមចម្រុះជ្រើសតាំងកាលពីថ្ងៃទី១ សីហា នូវលោក SOMSAK KIATSURANONT ជាប្រធានសភាថ្មី និងលោក CHAROEN CHANKO-MAL និងលោក WISUTCHAINARUN ជាអនុប្រធានសភា។
គណបក្សភឿថៃបានរៀបចំកិច្ចប្រជុំរបស់គណបក្សនាវេលាម៉ោង៩ និង៣០នាទីព្រឹក ហើយទីបំផុតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការតែងតាំងប្រធានសភាថ្មី និងអនុប្រធាន២រូប។
លោក SOMSAK ជាសមាជិកសភាគណបក្សភឿថៃនៃខេត្ត KHON KAEN ភាគខាងជើងប្រទេស ហើយលោកធ្លាប់ធ្វើប្រធានសភាក្នុងឆ្នាំ១៩៩៧ និងជារដ្ឋមន្ត្រីវប្បធម៌ក្នុងរដ្ឋាភិបាលលោកសាម៉ាក ស៊ុនដារ៉ាវេត មុនពេលកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌ក្នុងរដ្ឋាភិបាលរបស់លោកស៊ុមឆៃ វង្សសាវ៉ាត ក្នុងឆ្នាំ២០០៨។
ក្រោយទទួលការឯកភាពពីព្រះមហាក្សត្រប្រធានសភាថ្មីនឹងដឹកនាំកិច្ចប្រជុំលើកដំបូងរបស់សភានាថ្ងៃទី២ សីហា វេលាម៉ោង៩ និង៣០នាទិព្រឹក ហើយបន្ទាប់មកបើកកិច្ចប្រជុំមួយទៀតដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីដែលគ្រោងធ្វើនាថ្ងៃទី៥ សីហា ខាងមុខនេះ។ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នឹងត្រូវជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីនាឱកាសនោះ ៕
ចែករំលែកព័តមាននេះ