ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអន្តោប្រវេសន៍​​25នាក់​រក​ឃើញ​​​ស្លា.ប់​​​លើ​នាវា​​មួយ​​គ្រឿង​​ដែលមក​​​ដល់​កោះ​​ ​LAMPEDUSA

13 ឆ្នាំ មុន

​អាជ្ញាធរ​​​​កំពង់ផែ​​អ៊ីតាលី​​រាយការណ៍​ថា កង​ឆ្មាំ​​​​ឆ្នេរ​សមុទ្រ​​​អ៊ីតាលី​បានរកឃើញ​​កាលពីថ្ងៃទី​​​១ សីហា ​​នូវ​សាកសព​មនុស្ស​​​​២៥​នាក់​​​​លើនាវា​​​មួយ​គ្រឿង​​របស់ពួក​​​​អន្តោប្រវេសន៍​​​ពេល​​​នាវា​នោះ​​មក​ដល់​កោះ LAMPEDUSA របស់អ៊ីតាលី​។​ ​ក្នុង​​នាវា​នេះ​​ក៏មាន​មនុស្ស​​នៅរស់​​​២៧១​នាក់ ដែល​​​​ប្រជ្រៀត​គ្នា​ក្នុង​​នោះ​មាននារី​​៣៦​នាក់ ​​និង​កុមារ​​២១នាក់

​អាជ្ញាធរ​​​​កំពង់ផែ​​អ៊ីតាលី​​រាយការណ៍​ថា កង​ឆ្មាំ​​​​ឆ្នេរ​សមុទ្រ​​​អ៊ីតាលី​បានរកឃើញ​​កាលពីថ្ងៃទី​​​១ សីហា ​​នូវ​សាកសព​មនុស្ស​​​​២៥​នាក់​​​​លើនាវា​​​មួយ​គ្រឿង​​របស់ពួក​​​​អន្តោប្រវេសន៍​​​ពេល​​​នាវា​នោះ​​មក​ដល់​កោះ LAMPEDUSA របស់អ៊ីតាលី​។​

​ក្នុង​​នាវា​នេះ​​ក៏មាន​មនុស្ស​​នៅរស់​​​២៧១​នាក់ ដែល​​​​ប្រជ្រៀត​គ្នា​ក្នុង​​នោះ​មាននារី​​៣៦​នាក់ ​​និង​កុមារ​​២១នាក់ ។ ​ក្នុងគ្រា​ដំបូង​​កង​ឆ្មាំ​​​​ឆ្នេរ​សមុទ្រ​​​រាយការណ៍​​ពីអ្នកដំណើរ​​​​នៅរស់​​​​២៦៨នាក់​។ ក្នុង​ពេល​​​ភ្លាម​ៗ​គេពុំទាន់​​អាច​បញ្ជាក់​ច្បាស់​ពី​មូល​ហេតុ​ ដែល​មនុស្ស​​ទាំង​​​២៥​នាក់​នេះ​ត្រូវ​​ស្លាប់​ឡើយ ដោយពួកគេ​​សុទ្ធតែ​​​ជា​មនុស្ស​នៅ​​វ័យ​ក្មេង​។​

មនុស្សជា​​​ច្រើនពាន់នាក់​បាន​​រត់ភៀសខ្លួន​​​​ចេញពីលីប៊ី​​​​ភាគច្រើន​​ជា​​ពលករ​​អន្តោ​ប្រវេសន៍​​មក​ពី​អាហ្វ្រិក​​​បានទៅដល់​​​កោះ LAMPED-USA រយៈ​ពេលប៉ុន្មាន​​សប្តាហ៍​​ចុង​​​ក្រោយ​​នេះ​។ ក្នុងចំណោម​អ្នកទាំង​នេះ​ជា​ច្រើន​​​រយនាក់ត្រូវ​​​លង់​ទឹកស្លាប់​។ ​បណ្តា​នាវា​ដែល​​ប្រើប្រាស់​ដោយ​ពួក​​អន្តោប្រវេសន៍​​ភាគច្រើន​​​ជា​នាវា​ចាស់​ទ្រុឌ​ទ្រោម​។ ​គេត្រូវ​​ប្រើ​​​ពេលប្រមាណ​​ជា​​២ថ្ងៃ​​ដើម្បី​​ធ្វើដំណើរ​​ពីអាហ្វ្រិក​​​ខាងជើង​​​មក​កាន់​​កោះ LAMPEDUSA ៕​