ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដាណា​ជួបហ្គើរេរ៉ូថ្ងៃទី​​27សី​ហា​​ខាង​មុខ​នៅ​​កាលី​ហ្វ័រនី​ញ៉ា ​​អាមេរិក​ ដណ្តើម​​យក​សិទ្ធិ​ទៅ​​វាយ​ដណ្តើម​​ខ្សែ​ក្រវាត់​ WBA ​ពី​កី​ឡា​ករ​អាមៀ​ ខាន់

13 ឆ្នាំ មុន

កីឡាករ​អាហ្សង់​ទីនម៉ាកូស មេដាណា​ (ធ្លាប់​ប្រកួត​ឈ្នះ​៣០លើក ចាញ់​២ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​២៧​លើក​)​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​អាមេរិក​រ៉ូ​បឺត ហ្គើរេរ៉ូ​ (​ធ្លាប់​ប្រកួត​ឈ្នះ​២៩លើក ចាញ់​១ ស្មើ១ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​១៨លើក)​ នៅ​ថ្ងៃ​ទី​១៧​ ​សី​ហា ខាង​មុខ​នៅ​សង្វៀន​HP Pavilion ស្ថិត​ក្នុង​ទី​ក្រុង​សាន់​ចូស រដ្ឋ​កាលី​ហ្វ័រនីញ៉ា​ សហរដ្ឋ​អាមេរិក​។

កីឡាករ​អាហ្សង់​ទីនម៉ាកូស មេដាណា​ (ធ្លាប់​ប្រកួត​ឈ្នះ​៣០លើក ចាញ់​២ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​២៧​លើក​)​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​អាមេរិក​រ៉ូ​បឺត ហ្គើរេរ៉ូ​ (​ធ្លាប់​ប្រកួត​ឈ្នះ​២៩លើក ចាញ់​១ ស្មើ១ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​១៨លើក)​ នៅ​ថ្ងៃ​ទី​១៧​ ​សី​ហា ខាង​មុខ​នៅ​សង្វៀន​HP Pavilion ស្ថិត​ក្នុង​ទី​ក្រុង​សាន់​ចូស រដ្ឋ​កាលី​ហ្វ័រនីញ៉ា​ សហរដ្ឋ​អាមេរិក​។
រវាង​កីឡាករ​ទាំង​ពីរ​អ្នក​ដែល​ឈ្នះ​ការ​ប្រកួត​លើក​នេះ ​នឹង​ទទួល​បាន​សិទ្ធិ​ទៅ​វាយ​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថាប័ន​ WBA ពី​កីឡាករ​អង់​គ្លេសអាមៀ ខាន់​ដែល​កំពុង​ស្ថិត​នៅ​លំ​ដាប់​លើ​គេ​ក្នុងនាម​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​«Super World» light welterweight ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ចំពោះ​មុខ​មេដាណា​ក៏​ដូចជា​ហ្គើរេរ៉ូ​ នៅ​មាន​ការ​ប្រកួត​ដ៏​តាន​តឹង​មួយ​ជំ​ហានទៀត​ មុន​នឹង​ឈាន​ទៅ​ជួប​ជា​មួយ​អាមៀ ខាន់​។ ជា​ក់​ស្តែង​គេ​ត្រូវ​តែ​ជួប​ជា​មួយអ្នក​​ឈ្នះ​​រវាង​កីឡាករ​ប្រឌីស ប្រេស្កុត​និង​ផូល ម៉ាក់​ខូស្គី​ក្នុង​ខែ​កញ្ញា​ជា​មុន​សិន​។

មេដា​ណា​អាយុ២៨​ឆ្នាំ​ ក្នុង​ពេល​ថ្មីៗ​នេះ​បាន​យក​ឈ្នះ​កីឡាករ​អេរីក ម៉ូ​រ៉ាល់​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទនៃការ​ប្រកួត​១២ទឹក​។ ជ័យ​ជម្នះកាល​ពី​ខែ​មេសា​នោះ​គឺ​ជាការ​ស្តារ​មុខ​មាត់​របស់​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​បាន​ចាញ់​ក្រោម​កណ្តាប់​ដៃ​អាមៀ ខាន់​កាល​ពី​ប្រកួត​ក្នុង​ខែ​ធ្នូ​ឆ្នាំ​កន្លង​មក​។ ការ​បរាជ័យ​នា​ពេល​នោះវា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អាជីព​របស់​មេដា​ណា នោះ​ក៏​ព្រោះ​តែ​មេដា​ណា​ត្រូវ​រៀប​ចំ​ខ្លួន​ដើម្បី​ជួប​ប្រកួត​ជា​មួយ​ហ្វ្លយ មេវេដឌ័រ។

កាល​ពី​ប្រកួត​ជា​មួយ​កីឡាករ​ម៉ូ​រ៉ាល់​ កម្លាំង​ស៊ុស​របស់​មេដា​ណាហាក់​ធ្វើ​ឲ្យ​គេ​មាន​បញ្ហា​ខ្លះៗ​​ជា​ពិសេស​នៅ​អំឡុង​ពាក់​កណ្តាល​ការ​ប្រកួត។ កម្លាំង​របស់​គេ​បាន​ចុះ​ថម​ថយ​នៅ​ពេល​ដែល​ម៉ូ​រ៉ាល់​វាយ​គេ​ឲ្យ​ដួល​។ សម្រាប់​កីឡាករ​ហ្គើរេរ៉ូ​វិញ​គេ​កំពុង​តែ​លេង​ល្បែង​មួយ​ដោយ​ការ​ហាត់​ដំ​ឡើង​ទម្ងន់ខ្លួន​ពី​ទម្ងន់​ដើម(ទម្ងន់ស្រាល)​ទៅ​កាន់​ទម្ងន់​មធ្យម​Light Welterweight។ បើទោះ​ជា​រូប​គេ​ស្ថិត​នៅ​ក្នុង​វ័យ​២៨​ឆ្នាំ​ ក៏​ដោយ ប៉ុន្តែ​វា​ជា​ការ​ប្រ​ថុយ​ប្រថាន​មួយ​ ដែល​ត្រូវ​​ដំ​ឡើងទម្ងន់​ខ្លួន​ជួប​ជា​មួយ​អ្នក​ប្រើ​កណ្តាប់​ដៃ​មេដា​ណា។ នេះ​គឺ​ជា​លើក​ទី​១ ដែល​ហ្គើរេរ៉ូ​ប្រកួត​ក្នុង​ប្រភេទទម្ងន់​Light Welterweight។

កីឡាករ​ហ្គើរេរ៉ូ​និង​ក្រុម​អ្នក​រៀប​ចំ​ការ​ប្រកួត​របស់​គេ​ជឿ​ថា មេដា​ណា​ងាយ​នឹង​បំ​បាក់​។ ប៉ុន្តែ​​​​ពួក​គេ​អាច​នឹង​សោក​ស្តាយ​ប្រ​សិន​ជា​មេដាណា​អាច​ដាក់​សម្ពាធ​លើ​ហ្គើរេរ៉ូ​នៅ​ចុង​ទឹក​ដូចកាល​ដែល​កីឡាករ​អ័រលែន​ដូ សាលី​ដូ​ធ្វើ​មក​លើ​ហ្គើរេរ៉ូ​នៅ​ឆ្នាំ​២០០៦ ៕