ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​អង់គ្លេសតាន​ខក់ឈ្នះ​មេដាយមាស​ហែលផ្ងារ​50ម៉ែត្រ​វគ្គផ្តាច់​ព្រ័ត្រនៅចិន

13 ឆ្នាំ មុន

លៀម តានខក់​បាន​ធ្វើ​ឲ្យ​អង់​គ្លេស​រក​បាន​មេដាយ​មាស​លើកទី​៣នៅ​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡាហែល​ទឹក​នៅ​ចិន​World Championshipsកាល​ពី​​ថ្ងៃអា​ទិត្យ​ ទី​៣១ កក្ក​ដា​ នៅ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន​បន្ទាប់​ពី​រូប​គេយក​ឈ្នះ​ហែល​ផ្ងារ​ចម្ងាយ​៥០ម៉ែត្រ​​។​ តាន​ខក់​បាន​យក​ឈ្នះ​មេដាយ​មាស​បន្ទាប់​ពី​បាន​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំ​ផុត​

លៀម តានខក់​បាន​ធ្វើ​ឲ្យ​អង់​គ្លេស​រក​បាន​មេដាយ​មាស​លើកទី​៣នៅ​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡាហែល​ទឹក​នៅ​ចិន​World Championshipsកាល​ពី​​ថ្ងៃអា​ទិត្យ​ ទី​៣១ កក្ក​ដា​ នៅ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន​បន្ទាប់​ពី​រូប​គេយក​ឈ្នះ​ហែល​ផ្ងារ​ចម្ងាយ​៥០ម៉ែត្រ​​។​

តាន​ខក់​បាន​យក​ឈ្នះ​មេដាយ​មាស​បន្ទាប់​ពី​បាន​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំ​ផុត​២៤.៥០​វិនាទី​នាំមុខ​កីឡាករ​បារាំង​កាមីល ឡាគួ​។ តាន​ខក់​ដែល​ជា​កីឡាករ​ការ​ពារ​ជើង​ឯក​រហូត​មក​ដល់​ឥឡូវនេះ​បាន​យក​ឈ្នះ​មេដាយ​ចំនួន៥​គ្រឿង​ហើយ​នៅ​ក្នុង​ការ​ប្រកួត​World Championships​៤លើក​។ ក្នុង​ចំណោម​មេដាយ​ទាំង​៥គ្រឿង​នោះ​មាន​២គ្រឿង​ជា​មេដាយ​មាស​។ ដូច្នេះ​គេ​គឺ​ជា​ឆ្អឹង​ខ្នង​មួយ​ផងដែរ​សម្រាប់​អត្ត​ពលិក​អង់​គ្លេស​។

កីឡាករ​​ចិន​ស៊ុន យ៉ាង​បង្កើត​បាន​ឯតទគ្គ​កម្ម​ពិភពលោក​ថ្មី​នៅ​ក្នុង​ការ​ហែល​សេរី​ចម្ងាយ​១.៥០០ម៉ែត្រ​ក្នុង​ថិរវេលា​១៤​នាទី​និង​៣៤.១៤​វិនាទី​។ ថិរវេលា​នេះ​នាំ​ឱ្យ​​គេ​អាច​បំ​បែក​ឯត​ទគ្គ​កម្ម​ពិភពលោក​ដែល​គ្មាន​អ្នក​ណា​បំ​បែក​បាន​១០​ឆ្នាំ​មក​ហើយ​របស់​កីឡាករ​អូស្ត្រាលី​ហ្គ្រែន ហាក់​គែត​(១៤​នាទី​និង​៣៤.៥៦វិនាទី​)។

ចំណែក​​ការ​ហែល​បណ្តាក់​ឯកត្តជន​ចម្ងាយ​៤០០ម៉ែត្រ​ មេដាយ​មាស​បានទៅ​លើ​កីឡាករ​អាមេរិករី​យ៉ាន ឡូចឆ៍​។ ឡូចឆ៍​បាន​បញ្ចប់​ក្នុង​ថិរវេលា​៤នាទី​និង​០៧.១៣​វិនាទី​ គឺ​លឿន​ជាង​ម៉ៃឃើល ហ្វ៊ែល​៤វិនាទី​។​ នេះ​គឺ​ជា​មេដាយ​មាស​ទី​៥​ហើយ​សម្រាប់​កីឡាករឡូចឆ៍​ ។

នៅក្នុង​ការ​ប្រកួត​ហែល​បណ្តាក់​ជា​ក្រុម​ផ្នែក​បុរស​ចម្ងាយ​១០០ម៉ែត្រ​ មេដាយ​មាស​​បាន​ទៅ​លើ​ក្រុម​អាមេរិក​ដែល​ប្រើ​ថិរវេលា​៣នាទី​និង​៣២.៦វិនាទី​ ។ មេដាយ​ប្រាក់​បាន​ទៅ​លើ​ក្រុម​អូស្ត្រាលី​ខណៈ​ក្រុម​អាល្លឺម៉ង់​ដណ្តើម​បាន​មេដាយ​សំ​រឹទ្ធិ។ ឯក្រុម​អង់​គ្លេស​បញ្ចប់​ក្នុង​លំ​ដាប់​ទី​៦ប៉ុណ្ណោះ​៕