ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​អង់គ្លេស​ជេនសុន បាតថុន ​ឈ្នះជើងឯក​ប្រណាំង​រថយន្ត​នៅហុងគ្រី

12 ឆ្នាំ មុន

កីឡាករ​អង់​គ្លេស​ជេន​សុន បាតថុន​ ​បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង ​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​​​កម្ម​វិធី​Formula One Hungarian Grand Prix​ នៅទីលាន​ប្រណាំង​​Hungaroring​ circuit ​ក្រុងប៊ុយ​ដា​ប៉េស​ប្រទេស​ហុង​គ្រី​ កាល​ពី​ថ្ងៃ​អាទិត្យ​​ទី ៣១​ កក្ក​ដា ​​កន្លង​ម​ក​នេះ​ ។​ បាតថុន ​វ័យ៣១​ឆ្នាំ ​បើក​បររថយន្ត​ឱ្យ​ក្រុម​ប្រ​ណាំង​​ម៉ាក​ឡា​រ៉ិន

កីឡាករ​អង់​គ្លេស​ជេន​សុន បាតថុន​ ​បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង ​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​​​កម្ម​វិធី​Formula One Hungarian Grand Prix​ នៅទីលាន​ប្រណាំង​​Hungaroring​ circuit ​ក្រុងប៊ុយ​ដា​ប៉េស​ប្រទេស​ហុង​គ្រី​ កាល​ពី​ថ្ងៃ​អាទិត្យ​​ទី ៣១​ កក្ក​ដា ​​កន្លង​ម​ក​នេះ​ ។​

បាតថុន ​វ័យ៣១​ឆ្នាំ ​បើក​បររថយន្ត​ឱ្យ​ក្រុម​ប្រ​ណាំង​​ម៉ាក​ឡា​រ៉ិន ​បាន​បញ្ចប់​ការ​ប្រណាំង​៧០ជុំ​ស្មើ​នឹង​ចម្ងាយ​ផ្លូវ​៣០៦គី​ឡូម៉ែត្រ​៦៦៣​ម៉ែត្រ ​​ដោយ​ប្រើ​អស់​ថិរវេលា​១ម៉ោង​៤៣​នាទី ​និង​​៤២.៣៣៧​​​វិនាទី​ ដណ្តើម​បានពាន​ជើង​ឯក​យក​មក​គ្រប់​គ្រង​។ កីឡាករ​ដែល​បើក​លឿន​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​​២ បាន​ទៅ​លើ​កីឡាករ​អាល្លឺម៉ង់​ សេបា​ស្ទៀន វេត​​ទែល​​​​។ វេតទែល​​​​ដែល​បើក​បររថយន្ត​ឱ្យ​ក្រុម​រេដប៊ុល​ បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរវេលា​​​យឺត​ជាង​បាតថុន​៣.៥៨៨​វិនាទី ។

ចំណែកកីឡាករ​ដែល​បើក​លឿន​ដណ្តើ​ម​បាន​ចំ​ណាត់​ថ្នាក់​លេខ​​៣ បាន​ទៅលើ​ហ្វឺណាន់ដូ អាឡុន​សូ​​​​។ អាឡុនសូ​ សញ្ជាតិ​អង់​គ្លេស ​បើក​​បរឱ្យ​​ក្រុម​ហ្វេរ៉ា​រី​​​​ បាន​បញ្ចប់​ការ​ប្រណាំងដោយ​ប្រើ​​ថិរវេលា​យឺត​ជាងបាតថុន​១៩.៨១៩​វិនាទី​​​។​ សម្រាប់បាតថុន​​ នេះ​គឺជាជ័យ​ជម្នះ​ជើង​ឯក​លើក​ទី​២ របស់​ខ្លួន​​នៅក្នុងរដូវ​កាល​ប្រណាំ​ង​ឆ្នាំ​នេះ ​ហើយ​បើ​និយាយ​នៅ​ក្នុង​អាជីព​វិញ​ នេះ​គឺ​ជា​ការ​នាំ​មុខ​លើក​ទី​១១​ហើយ​​ ។ កាល​ពី​ឆ្នាំ​ទៅ​មិញ​នៅប្រទេស​អូស្ត្រាលី​​ បាតថុន​ក៏​​ដណ្តើម​ពាន​ជើង​ឯកការ​ប្រណាំង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដូច​ជា​ពេល​នេះ​ដែរ​។

សូម​បញ្ជាក់​ថា ​ការ​ប្រ​ណាំង​នៅ​ហុង​គ្រី​​នេះ​ វេតទែល​បាន​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អាសន្ន​ ប៉ុន្តែ​ការ​នាំមុខ​របស់​គេ​ត្រូវ​​បរាជ័យ​។ នេះ​ជា​លើកទី​២ហើយ​ដែល​វេតទែល​ឈ្នះ​ការ​នាំ មុខ​បណ្តោះ​អាសន្ន​ ប៉ុន្តែ​មិន​អាច​ឈ្នះ​ជើង​ឯក​នៅ​ថ្ងៃ​ប្រណាំង​ផ្តាច់​ព្រ័ត្រ​។ ការ​នាំ​មុខ​បណ្តោះ​អាសន្ន​ជាច្រើន​លើក​ក្នុង​រដូវ​កាល​ថ្មី​នេះ ​ភាគ​ច្រើន​ធ្វើ​ឲ្យ​គេ​(វេតទែល)​ឈ្នះ​ជើង​ឯក​នៅ​ក្នុង​ការ​ប្រណាំង​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​។ កាល​ពី​ប្រណាំ​ង​នៅ​ប្រទេស​ម៉ូ​ណា​កូនា​​ខែ​ឧសភា​កន្លង​ទៅ​ វេតទែល​ឈ្នះ​ទាំង​ការ​ប្រណាំង​បណ្តោះ​អាសន្ន​និង​ឈ្នះ​ទាំង​ជើង​ឯក​។
បន្ទាប់​ពីដណ្តើម​បានពាន​ជើង​ឯក ​កីឡាករ​បាតថុន​បានបញ្ជាក់​ថា​៖«ជ័យ​ជម្នះ​លើក​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​រក​អ្វី​មក​ថ្លែង​ពី​អារម្មណ៍​បាន​ទេ​។ នេះគឺជា​ជ័យជម្នះ​ដ៏​ត្រចះ​ត្រចង់​បំ​ផុតនិង​ជា​ឱកាស​ដ៏​វិសេស​វិសាល​បំ​ផុត​»​។​

កីឡាករ​ជើង​ខ្លាំង​​ពិភពលោក​របស់​អាល្លឺម៉ង់​ ​ម៉ៃឃើល ស្គូ​ម៉ាត​ឈ័រ មិន​អាច​បញ្ចប់​ការ​ប្រណាំង​ដូច​លើកមុន​ៗនោះ​ទេ។ កីឡាករ​វ័យ​៤២ឆ្នាំ​រូបនេះ​ ត្រូវបង្ខំ​ចិត្ត​ដក​ខ្លួន​ពី​ការ​ប្រណាំង​បន្ទាប់​ពី​រថយន្ត​មែរ​សឺដេស​របស់​គេ​មាន​បញ្ហា​បែក​ប្រអប់​លេខ​។ ចំណែក​នៅ​លើ​តារាង​ជើង​ឯក​ពិភពលោក​វិញ​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រណំាំង​លើក​នេះ​ កីឡាករ​​អាល្លឺម៉ង់វេតទែល​នៅ​តែ​បន្ត​នាំ​មុខ​គេដដែល​។ ពេល​នេះ​វេតទែល​មាន២៣៤ពិន្ទុ​ នាំ​មុខកីឡាករអូស្ត្រាលី ​ម៉ាក វេបប៊័រ ​ដែល​ស្ថិត​នៅ​​លំ​ដាប់​ទី​២មាន​១៤៩ពិន្ទុ​។ កីឡាករ​ឡេវីស ហាមមីលតុន ​ស្ថិត​នៅ​លំ​ដាប់​ទី​៣ មាន​១៤៦​ពិន្ទុ​គឺ​នាំ​មុខ​កីឡាករ​អាឡុន​សូ​១ពិន្ទុ​។ ចំណែក​កីឡា​ករ​បាតថុន ​ស្ថិត​នៅ​លំ​ដាប់​ទី​៥ មាន​១៣៤ពិន្ទុ​ ៕