ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្តពលិក​អង់គ្លេសម៉ូ​ ហ្វារ៉ាឈ្នះ​ជើងឯក​រត់ចម្ងាយ​5.000​ម៉ែត្រនៅ​អង់គ្លេស

13 ឆ្នាំ មុន

ម្ចាស់​​ជើង​ឯក​រត់​ប្រណាំងទ្វីប​អឺរ៉ុប​ពី​រជំ​នាន់​ ម៉ូ​ ហ្វា​រ៉ា​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​យក​ឈ្នះ​ជើង​ឯក​រត់​ចម្ងាយ​៥០០០ម៉ែត្រ​ក្នុង​កម្ម​វិធី ​Aviva UK Trials and Champion​ships​នៅពហុកី​ឡដ្ឋាន​Birmingham Alexander Stadiumស្ថិត​ក្នុង​ទី​ក្រុង​Birminghamប្រទេស​អង់​គ្លេស​ថ្ងៃទី​៣១ កក្ក​ដា​ កន្លង​មក​នេះ​។ ម៉ូ​ ហ្វា​រ៉ា​បាន​ចូល​​ដល់​​ទី​ព្រ័ត្រ​មុន​​គេ​ក្នុង​ថិរវេលា​១៤នាទី​និង​០.៧២វិនាទី​ យក​ឈ្នះ​អត្ត​ពលិក​អ៊ែន​ឌី វើ​ណុន​ដែល​ប្រើ​អស់​ថិរវេលា​១៤នាទី​និង​០១.៧២វិនាទី​។

​សម្រាប់​ម៉ូ​ ហ្វារ៉ា​ នេះ​គឺ​ជា​ពាន​ជើង​ឯក​លើក​ទី​៩​បន្ត​បន្ទាប់​គ្នា​ក្នុង​រដូវ​កាល​ឆ្នាំ​នេះ​។​ ហ្វារ៉ា​ដែល​បច្ចុប្បន្ន​ទៅ​រស់​នៅ​អាមេរិក​ដើម្បី​បន្ត​ការ​ហ្វឹក​ហាត់​នោះ​បាននិយាយ​ដោយ​ក្តី​រីក​រាយ​ថា​៖«ខ្ញុំ​បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ក្នុង​ជី​វិត។ ក្នុង​នាម​ជា​អត្ត​ពលិកម្នាក់​ យើង​ត្រូវ​តែ​ហ៊ាន​បូ​ជា​គ្រប់​យ៉ាង​។ អ្វី​ៗទាំង​អស់​សម្រាប់​ខ្ញុំ​ក្នុង​ពេល​នេះ​កំពុង​តែ​ដំណើរ​ការ​ទៅ​បាន​យ៉ាង​ល្អ​។ មាន​មនុស្ស​ជាច្រើន​ដែល​បាន​ផ្តល់​ការ​គាំ​ទ្រ​ដល់​រូប​ខ្ញុំ។ នេះ​ជា​រឿង​ល្អ​ប្រ​សើរ​បំ​ផុត​»។

ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ខាង​មុខ​ សម្រាប់​ម៉ូ ហ្វា​រ៉ា​ គឺ​នៅ​ក្នុង​កម្ម​វិធី​ World Championshipsក្រុងឌែហ្គូ ប្រទេស​កូ​រ៉េ​ខាង​ត្បូង​។ នៅ​ទី​នោះ​ហ្វា​រ៉ា​នឹង​រត់​ក្នុង​ចម្ងាយ​៣.០០០ម៉ែត្រ​។ អត្ត​ពលិក​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​សូ​ម៉ាលី​រូបនេះ​បាន​សម្រេច​ចិត្ត​ថា ខ្លួន​ចង់​រត់​ឱ្យ​បាន​១០.០០០ម៉ែត្រ​នៅ​ក្រុង​ឌែហ្គូ​។​ ចំណែក​នាង​ចេសស៊ី​កា អឹននីស​ដែល​ជា​ម្ចាស់​ជើង​ឯក​កីឡា៧វិញ្ញា​សា​ពិភពលោក​ បង្កើត​បាន​ឯតទគ្គកម្ម​ដ៏​ល្អ​មួយ​ប្រ​ចាំ​រដូវ​កាល​លើ​វិញ្ញា​ណលោត​ចម្ងាយ​។ នាង​លោត​បាន​ប្រវែង​៦,៤៤ម៉ែត្រ ​បន្ទាប់​មក​លើ​វិញ្ញាសា​ចោល​លំពែង​នាង​ចោល​បាន​៤២,៩៣ម៉ែត្រ​។

នាង​បាន​ថ្លែង​ថា​៖«លទ្ធផល​នេះ​មិន​ជា​ល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​ក៏​មិន​អា​ក្រក់​ណាស់​ណា​ដែរ​។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​លោត​បាន​ឆ្ងាយ​ ប៉ុន្តែ​លើ​ការ​ចោល​លំពែង​វា​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សង្ឃឹម​បន្តិច​ដែរ​។ តែ​យ៉ាង​ណាសរុប​មក​ លទ្ធផល​ប្រកួត​ចុង​សប្តាហ៍​នេះ​គឺ​ល្អ​ច្រើន​ជាង​អា​ក្រក់ »។ អត្ត​ពលិកLarry Achikeដែល​ជា​ម្ចាស់​មេដាយ​មាស​កីឡាCommonwealth Games​ឆ្នាំ​១៩៩៨ បាន​យក​ឈ្នះ​ជើង​ឯក​ផ្នែក​លោត​ចម្ងាយ​៣តង់​បន្ទាប់​ពី​អវត្ត​មាន​អត្ត​ពលិក​អ៊ី​ដូ​វូ​។ Achikeលោត​បាន​ចម្ងាយ​១៦,៨៣​ម៉ែត្រ​គឺជា​លទ្ធផល​ដ៏​ល្អ​ជាង​គេ​ក្នុង​រដូវ​កាលនេះ​៕