ភ្លៀងលាយឡំខ្យល់កន្ត្រាក់ប៉ះពាល់ចំនួន៩ភូមិ រងការខូចខាតផ្ទះសម្បែងជាង៤០០ខ្នង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ខ្យល់កន្ត្រាក់ប៉ៈពាល់៩ភូមិរងការខូចខាតផ្ទៈសម្បែងចំនួន៤៣៣ខ្នងផ្ទៈនិងទ្រព្យសម្បត្តិ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅឃុំគោករមៀត ស្រុកថ្មពួក។
លោក ណៃ ពៅ មេឃុំគោករមៀតបានប្រាប់ថា នៅវេលាម៉ោង៥ល្ងាចថ្ងៃកើតហេតុ មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់រយៈពេលជិត១ម៉ោងបន្តាលរងការខូចខាតផ្ទៈសម្បែងប្រជាពលរដ្ឋក្នុងចំណោមជាង៤០០ខ្នងផ្ទៈដែលរងការខូចខាតមានប្រមាណជាង៦០ភាគរយរងការការខូចខាតធ្ងន់ធ្ងរដោយប៉ើងដំបូលនិងបាក់ទ្រោបដល់ដីនិងមានប្រជាពលរដ្ឋម្នាក់រងរបួសស្រាលក្បាលហូរឈាម។
លោកបានបញ្ជាក់ថា៖នៅក្នុងឃុំគោករមៀតមានចំនួន២១ភូមិក្នុងនោះមាន៩ភូមិដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលប៉ៈពាល់ខូចខាតផ្ទៈសម្បែងនិងសម្ភារៈក្នុងផ្ទៈត្រូវបានសើមនិងប៉ើងដំបូលគ្មានជម្រោកហើយត្រូវបានរាយការណ៍ជូនអភិបាលស្រុកថ្មពួក ដើម្បីស្នើសុំកម្លាំងចុះអន្តរាគមន៍ជួយធ្វើជម្រោករឺជួសជុលជូនប្រជាពលរដ្ឋ។
លោក ណៃ ពៅ បានបញ្ជាក់ថា៖នៅឃុំគោករមៀត ស្រុកថ្មពួក ពេលនេះបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៩ភូមិទៀតដែលរងការខូចខាតផ្ទៈនិងរបួសប្រជាពលរដ្ឋម្នាក់៕

















ចែករំលែកព័តមាននេះ