ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរសជន​​50ម៉ឺន​​​រៀល​​ឧបត្ថម្ភ​​​ដល់​កម្ម​ករ​សំណង់​ការដ្ឋាន​​វារីអគ្គិសនី

12 ឆ្នាំ មុន

​ខេត្ត​សៀមរាប​​ ៖ ក្នុងមនោ​សញ្ចេត​នា​អាណិតអាសូរ​ដល់​ជនរងគ្រោះ អំណោយជា​ថវិកាចំនួន៥០ម៉ឺនរៀលត្រូវ​បានមា្ចស់សណា្ឋគារ​បុរីអង្គររីសត​ ស្ប៉ាខេត្តសៀមរាបនិងសហការី​ជា​បុគ្គលិក ដែលមានលោកឧត្តមសេនីយ៍ត្រីឃឹម ប៊ុនសុង ទីប្រឹក្សាផា្ទល់របស់លោកនាយឧត្តម​សេនីយ៍ ទៀ បា.ញ់

ខេត្ត​សៀមរាប​​ ៖ ក្នុងមនោ​សញ្ចេត​នា​អាណិតអាសូរ​ដល់​ជនរងគ្រោះ អំណោយជា​ថវិកាចំនួន៥០ម៉ឺនរៀលត្រូវ​បានមា្ចស់សណា្ឋគារ​បុរីអង្គររីសត​ស្ប៉ាខេត្តសៀមរាបនិងសហការី​ជា​បុគ្គលិក ដែលមានលោកឧត្តមសេនីយ៍ត្រីឃឹម ប៊ុនសុង ទីប្រឹក្សាផា្ទល់របស់លោកនាយឧត្តម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និងជាមេបញ្ជាការតំបន់​ប្រតិបតិ្តការសឹករងសៀមរាបព្រមទាំងលោក​ជំទាវគួយ ណាលីន ជាភរិយា ជាមា្ចស់អាជីវ​កម្ម​​ដឹកនាំគ្រប់គ្រងបាន​ជួយឧបត្ថម្ភដល់កម្មករ​សំណង់ការដា្ឋនវារីអគ្គីស​នីភ្នំ​កំចាយមា្នក់ ដែល​រង​គ្រោះដោយសារដែក​សរសៃធា្លក់ពីដងសន្ទូច​ចាក់​ចំឆ្អឹងខ្នងធា្លយចេញ​តាមគូទ​ ហើយ​បច្ចុប្បន្ន​កំពុងសម្រាក​ព្យាបាល​នៅក្នុងមន្ទីរពេទ្យកាល់​ម៉ែត​​​នា​រាជធានីភ្នំពេញ ។

ថវិកាអំណោយមនុស្សធម៌ចំនួន៥០ម៉ឺនរៀល​​របស់សណា្ឋគារបុរីអង្គររីសតស្ប៉ាខេត្តសៀមរាប​បានផ្តល់ជូនតាមរយៈភា្នក់ងារសារព័ត៌​មាន​កោះ​សនិ្តភាពប្រចាំខេត្តសៀមរាបនេះ​​កាល​ពីថ្ងៃ​សៅរ៍​ទី៣០​កក្កដា​កន្លងទៅ បនា្ទប់ពី​បានអាន​ព័ត៌​មានដែលចុះ​ផ្សាយនៅលើទំព័រ​កោះ​សនិ្តភាព​​​​​កាលពី​​ថ្ងៃរសៀល​​​ថ្ងៃអាទិត្យ​​​ទី៣១​ កក្កដា ភ្នាក់​ងារ​​​កោះ​សន្តិភាព​​​ក៏បាន​​​នាំ​​យក​ថវិកា​​​​នេះទៅ​​ប្រគល់​​ដល់​​​ដៃកម្មករ​​រងគ្រោះ​​ ។ ​​ដោយ​ក្តីរំភើប​​សម្រាប់​​​​គ្រួសារ​​​ជន​រងគ្រោះ​​​គឺមាន​​តែ​​ម្រាម​​ដៃ​១០ប៉ុណ្ណោះ​ ជូនពរ​​ជ័យ​ដល់​​​ចិត្តសប្បុរស​​​របស់​​លោក​ឧត្តម​សេនីយ៍​​ឃឹម ប៊ុនសុង ​និង​លោក​ជំទាវ​​​ជាភរិយា​ គួយ ណាលីន ព្រម​ទាំង​​សហការី​​ទាំងអស់​​​​នៃសណ្ឋាគារ​​​បុរី​អង្តររីសត​​ស្ប៉ា​ សូម​ទទួល​បាន​​នូវ​ការ​​ចម្រុង​​ចម្រើន​​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ ៕