ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជទាយាទ​ថៃ​នឹង​​ប្រើប្រាស់​​​ថវិកា​ផ្ទាល់​​​របស់​ទ្រង់​ដើម្បី​​ធានា​​ឱ្យ​បាន​ការ​​ដោះ​លែង​​​យន្ត​ហោះ​របស់​​ទ្រង់មក​វិញ​

13 ឆ្នាំ មុន

​រាជទាយាទថៃ​​ដែលនឹង​​ឡើងគ្រង​រាជ្យ​បល្ល័ង្ក​បន្ត​​​ពីព្រះ​បិតា​​របស់​​ទ្រង់​​គឺព្រះ​​អង្គម្ចាស់​​វិច​រ៉ាឡុងកន និងប្រើប្រាស់​​ថវិកា​ផ្ទាល់​របស់ទ្រង់​ ដើម្បី​​ធានា​​ឱ្យ​​បានការ​ដោះ​លែងវិញ​នូវ​យន្តហោះ​​របស់ទ្រង់ធុនប៊ូ​អ៊ីង​​​៧៣៧ ដែលត្រូវ​​អាល្លឺ​ម៉ង់​​រឹប​អូស​នៅ​ព្រលានយន្តហោះ​​ទីក្រុង​​មុយនិច​។ ​នេះ​បើតាម​​​ការ​ឱ្យដឹង​​​ដោយ​​​​រាជ​លេខាធិការ​ដ្ឋាន​របស់ទ្រង់​។​

ព្រះ​​អង្គម្ចាស់​​​វិចរ៉ាឡុង​កន ទ្រង់សង្ឃឹម​​ថា ការ​តម្កល់​ប្រាក់​​​សម្រាប់​ធានា​ការ​​ដោះ​លែង​យន្ត​ហោះ​នោះនឹង​បញ្ចប់ជម្លោះ​​​ផ្នែកច្បាប់​រវាង​រដ្ឋាភិ​បាល​ថៃ និង​ក្រុមហ៊ុន សាង​សង់​អាល្លឺម៉ង់ ​Walter Bau ដោយ​​​​សារ​កិច្ច​​ព្រមព្រៀង​​​សាង​សង់​ផ្លូវ​ហាយ​​វ៉េ​មួយទៅកាន់​ព្រលានយន្តហោះ​​ដនមឿង​​។​ ទ្រង់វិចរ៉ាឡុង​កន ​មិន​ចង់​​ជាប់​ពាក់ព័ន្ធ​​​ជាមួយជម្លោះ​​​នោះទេ ហើយ​ទ្រង់​​ចង់ឱ្យ​​បញ្ហា​ជម្លោះ​​នេះត្រូវ​​ដោះស្រាយ​​​ឱ្យ​​បាន​ឆាប់​ៗ​តាម​ការ​ដែលអាច​ធ្វើ​ទៅបាន​។​

​យន្តហោះ​​ធុន​​ប៊ូអ៊ីង​៧៣៧ របស់រាជ​ទាហាទ​ថៃត្រូវ​​អាល្លឺម៉ង់​​​រឹបអូស​​កាលពី​​ថ្ងៃទី​១២ កក្កដា ​​កន្លងមក ​​ដោយ​សារ​ជម្លោះ​​ជំពាក់​ប្រាក់​​រវាង​រដ្ឋាភិបាល​​ថៃ​​ជាមួយក្រុមហ៊ុនសាង​សង់​​អាល្លឺម៉ង់ Walter Bau ហើយ​​​តុលាការ​​អាល្លឺម៉ង់​​បានសម្រេច​​​​ឱ្យរដ្ឋាភិបាល​​​​ថៃ ​តម្កល់ប្រាក់​​​​២០​លាន​អឺរ៉ុប ប្រហែល​​៨៤៦​លានបាត ដើម្បី​​​ជាថ្នូរ​​នឹង​​ការ​ដោះលែង​​​យន្តហោះ​​​នេះវិញ ​​ប៉ុន្តែ​​​រដ្ឋាភិ​បាល​​​ថៃ​បដិសេធ​​​មិន​ព្រម​​​បង់ប្រាក់​នេះ​ញ៉ាំង​​ឱ្យ​​​រាជទាហាន​វិចរ៉ាឡុងកន ​នឹងប្រើប្រាស់​​​ថវិកា​ផ្ទាល់​​របស់ទ្រង់​ដើម្បី​​ធានា​ឱ្យ​មានការ​ដោះលែង​​​យន្តហោះ​​​នេះមក​វិញ ៕​