ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា​ ​​​ប្រកាស​ពីកិច្ច​ព្រមព្រៀង​​ដើម្បី​​​បញ្ចៀស​ការ​​ខក​ខាន​​សង​​បំណុល​

13 ឆ្នាំ មុន

ប្រធានាធិបតី​​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​​ថ្លែងកាលពីល្ងាចថ្ងៃទី​​​៣១ កក្កដា ​កន្លង​​មក ថា លោក និងសមាជិក​សភាជាន់ខ្ពស់​​ជា​ច្រើ​ន​រូប​​សម្រេច​បាន​​កិច្ចព្រម ព្រៀង​​​មួយ ដើម្បី​បញ្ចៀស​​​ការ​ខកខាន​បង់​សង​បំណុល​ជា​ហេតុ​ធ្វើ​​ឱ្យ​មាន​​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​​ពិភព​​លោក​។ លោក​អូបាម៉ា ថ្លែង​​​ក្នុងសុន្ទរកថា​​​ដែល​ធ្វើ​ឡើង​​ភ្លាម​ៗ​នៅសេត​វិមាន​​ថា

ប្រធានាធិបតី​​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​​ថ្លែងកាលពីល្ងាចថ្ងៃទី​​​៣១ កក្កដា ​កន្លង​​មក ថា លោក និងសមាជិក​សភាជាន់ខ្ពស់​​ជា​ច្រើ​ន​រូប​​សម្រេច​បាន​​កិច្ចព្រម ព្រៀង​​​មួយ ដើម្បី​បញ្ចៀស​​​ការ​ខកខាន​បង់​សង​បំណុល​ជា​ហេតុ​ធ្វើ​​ឱ្យ​មាន​​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​​ពិភព​​លោក​។ លោក​អូបាម៉ា ថ្លែង​​​ក្នុងសុន្ទរកថា​​​ដែល​ធ្វើ​ឡើង​​ភ្លាម​ៗ​នៅសេត​វិមាន​​ថា «ខ្ញុំ​​​ចង់​ប្រកាស​ថា ​មេដឹកនាំ​​​ភាគីទាំង​ពីរ​សម្រេច​បានកិច្ច​ព្រម​ព្រៀង​​​មួយ​ដែលនាំ​​​ដល់ការ​កាត់​បន្ថយ​​​ឱន​ភាព​​ និង​​បញ្ចៀស​​ការ​ខកខាន​​​សង​បំណុល​គេ​ដែលនឹង​មានផលប៉ះពាល់​​ធ្ងន់ធ្ងរ​​​ដល់​សេដ្ឋកិច្ច​​របស់​យើង»។

​លោកប្រធានាធិបតី​​ថ្លែង​ថា យើង​មិន​​ទាន់​បាន​ធ្វើអ្វី​​​នៅឡើយ​​​ទេ ដូច្នេះ​​​ខ្ញុំ​​ចង់​ទទូច​​ដល់​​បណ្តា​សមា​ជិកសភា​នៃ​​ទាំង​ពីរ ធ្វើ​​អ្វីដែលត្រឹម​ត្រូវ​​ ហើយ​គាំទ្រ​កិច្ចព្រមព្រៀង​​​នោះ​ជាមួយ​នឹង​​ការ​បោះ​​ឆ្នោត​ក្នុង​​​រយៈ​ពេល​​​២-៣​ថ្ងៃ​ទៀត​នេះ​។​ មន្ត្រីរដ្ឋ​​ការជាន់ខ្ពស់​មួយ​រូប ដែល​ស្នើ​សុំ​មិន​បញ្ចេញ​​ឈ្មោះ​និយាយ​​​ថា ការកាត់​បន្ថយ​​ការ​ចំណាយ​របស់​អាមេរិក​​នឹងត្រូវធ្វើ​សម្រាប់​កម្មវិធី​​យោធា​​​ ជាពិសេស​​​សម្រាប់វិស័យ​​ការពារ និង​​កម្មវិធី​​ផ្សេងៗ​​ទៀត​ដោយ​​កាត់បន្ថយប្រាក់​​​​​​៣៥០ពាន់​លាន​ដុល្លារ ​​សម្រាប់​វិស័យការពារ​​​រយៈ​ពេល​១០ឆ្នាំ​​ខាង​មុខ ៕​