ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ឆេះ​​រថយន្តដឹក​ប្រេង​​របស់​អូតង់​​10​គ្រឿង​​នៅ​ប៉ាគីស្ថាន​

13 ឆ្នាំ មុន

​រថយន្តដឹក​ប្រេង​របស់​អង្គការ​អូតង់​​​១០គ្រឿង​​ត្រូវ​ឆេះ​នៅ​​ក្នុងខេត្ត ​Sindh ភាគខាង​ត្បូង​​​ប៉ាគីស្ថាន​កាលពីព្រឹកថ្ងៃទី​​​​១ សីហា ខណៈ​ពេល​កំពុងធ្វើ​ដំណើរ​ពីទីក្រុង​​ការ៉ាជី ទៅកាន់​​ក្រុង​ប៉េសាវ៉ា ។ ទូរទស្សន៍​​ក្នុងស្រុក​​ប៉ាគីស្ថាន Geo រាយការណ៍​​​ថា រថយន្ត​​ដឹកប្រេង​​​ទាំងនោះត្រូវ​​ឆេះ​ក្នុង​​ការ​វាយប្រហារ​​មួយកើតឡើង​​នៅវេលា​ម៉ោង​​២​យប់​​​ឈានចូលថ្ងៃទី​​​១

​រថយន្តដឹក​ប្រេង​របស់​អង្គការ​អូតង់​​​១០គ្រឿង​​ត្រូវ​ឆេះ​នៅ​​ក្នុងខេត្ត ​Sindh ភាគខាង​ត្បូង​​​ប៉ាគីស្ថាន​កាលពីព្រឹកថ្ងៃទី​​​​១ សីហា ខណៈ​ពេល​កំពុងធ្វើ​ដំណើរ​ពីទីក្រុង​​ការ៉ាជី ទៅកាន់​​ក្រុង​ប៉េសាវ៉ា ។ ទូរទស្សន៍​​ក្នុងស្រុក​​ប៉ាគីស្ថាន Geo រាយការណ៍​​​ថា រថយន្ត​​ដឹកប្រេង​​​ទាំងនោះត្រូវ​​ឆេះ​ក្នុង​​ការ​វាយប្រហារ​​មួយកើតឡើង​​នៅវេលា​ម៉ោង​​២​យប់​​​ឈានចូលថ្ងៃទី​​​១ សីហា ដោយខ្មាន់កាំភ្លើង​​​​មិនស្គាល់​​​អត្តសញ្ញាណ​​​បាន​​បាញ់រះ​​លើ​ក្បួន​​រថយន្តដឹក​ប្រេង​របស់​អង្គការ​អូតង់ ដែលធ្វើ​ដំណើរ​​​ចេញពីទីក្រុង​​កំពង់ផែ​​ការ៉ាជី ​ទៅ​កាន់​ក្រុង​ប៉េសាវ៉ា​។​
ការ​​វាយប្រហារ​​​នេះបណ្តាល​ឱ្យ​រថយន្តដឹក​ប្រេងទាំង​នោះ​​ឆេះ​​​ និងបណ្តាល​​​ឱ្យ​របួស​​​មនុស្ស​​​៤​នាក់ ក្នុងនោះ​​​អ្នកបើក​បរ​​​រថយន្ត​ដឹក​​ប្រេង​​​​៣នាក់​​របួសធ្ងន់​​ធ្ងរ ៕​