ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រា.បករណីដឹកជញ្ជូន​គ្រឿងញៀ.នតាមនាវា ឃាត់ខ្លួនជនបរទេស ៤នាក់

2 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៩:០០​នាទី តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៩:០០​នាទី តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម ម៉ាង សុ​ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ដោយ​មានការ​ចង្អុលបង្ហាញ របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ លោក​វរសេនីយ៍ឯក កាន់ វ​ណ្ណា ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ សហការ​ជាមួយ​កម្លាំង​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ បាន​ធ្វើការ​ឃាត់​នាវា ០១​គ្រឿង នៅ​ចំណុច​ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ (​ជនជាតិ​ចិន ២​នាក់ និង​ជនជាតិ​ចិនតៃវ៉ាន់ ២​នាក់​) ពាក់ព័ន្ធ​ករណី​សង្ស័យ​ដឹក​ជញ្ជូន​គ្រឿងញៀន​ខុសច្បាប់ ។

ក្នុង​ប្រតិបត្តិការ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ម្សៅ​សង្ស័យ​គ្រឿងញៀន ០២​កញ្ចប់​, ដុំ​ក្រាម ១០​កញ្ចប់​, សារធាតុ​រាវ ០៤​ដប​, ទូរស័ព្ទ​ដៃ ១០​គ្រឿង​, លិខិតឆ្លងដែន ០៥​ក្បាល និង​ប័ណ្ណ​ការងារ​ជនបរទេស ០៣​សន្លឹក ។ នាវា​ដែល​ពាក់ព័ន្ធ ត្រូវ​បាន​រក្សា​ទុក​នៅ​អង្គភាព​ជំនាញ ។

នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៦ កម្លាំង​បាន​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់ ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ