ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាង​ជើង​​ថា​នឹង​បន្ត​​ចរចា​6ភាគី​ដោយគ្មាន​​លក្ខខណ្ឌ​

13 ឆ្នាំ មុន

​ទីភ្នាក់ងារ​​​ព័ត៌មានផ្លូវការ​​កូរ៉េខាងជើង​​ KCNA រាយ​ការណ៍​ថា កូរ៉េ​ខាង​ជើងបាន​ប្រកាស​​​កាលពីថ្ងៃទី​​១ សីហា ថា ខ្លួននឹង​​​ចូល​រួម​បន្តការ​ចរចា​​​៦ភាគី​​ស្តីអំពីបញ្ហា​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​​​​ដោយ​ពុំ​ចាំ​បាច់​​មាន​លក្ខខណ្ឌឡើយ​។ ​អ្នកនាំ​ពាក្យ​​​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង​​បាន​ប្រាប់​ទីភ្នាក់ងារ​​​ព័ត៌មាន KCNA ថា

​ទីភ្នាក់ងារ​​​ព័ត៌មានផ្លូវការ​​កូរ៉េខាងជើង​​ KCNA រាយ​ការណ៍​ថា កូរ៉េ​ខាង​ជើងបាន​ប្រកាស​​​កាលពីថ្ងៃទី​​១ សីហា ថា ខ្លួននឹង​​​ចូល​រួម​បន្តការ​ចរចា​​​៦ភាគី​​ស្តីអំពីបញ្ហា​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​​​​ដោយ​ពុំ​ចាំ​បាច់​​មាន​លក្ខខណ្ឌឡើយ​។ ​

អ្នកនាំ​ពាក្យ​​​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង​​បាន​ប្រាប់​ទីភ្នាក់ងារ​​​ព័ត៌មាន KCNA ថា កូរ៉េ​ខាង​ជើង​នៅ​តែ​មិន​​ផ្លាស់ប្តូរ​​ជា​ដាច់ខាត​នូវ​​គោលជំហរ​របស់​ខ្លួន ដើម្បី​បន្តការ​ចរចា​​​​៦ភាគី ដោយ​គ្មាន​លក្ខ​ខណ្ឌ​​​ជា​មុន​ ហើយ​​អនុវត្ត​​​សេចក្តី​​ថ្លែង​ការណ៍​​រួម​ថ្ងៃទី​​​១៩ កញ្ញា ស្តី​អំពី​​គោល​ការណ៍​នៃ​ការធ្វើ​សកម្មភាព​​ព្រម​​គ្នា​។​

​អ្នកនាំពាក្យ​​​ក្រសួងការបរទេស​​កូរ៉េខាង​ជើង​​និយាយបែបនេះ​​​ក្រោយ​ពី​​​កិច្ច​​ប្រជុំ​​​កម្រិតខ្ពស់​មួយ​រវាង​កូរ៉េ​ខាងជើង និង​​សហរដ្ឋអាមេរិក ដែល​រៀបចំឡើង​​​ក្នុងទីក្រុង​ញូវយ៉ក​កាល​ពីថ្ងៃទី​​២៨ ដល់ថ្ងៃទី​​​២៩ កក្កដា កន្លង​មក ៕​