ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចូល​រួម​​ក្នុង​ការ​ដេញ​​ថ្លៃ​អូឡាំពិក​​នៅទី​ក្រុង​​ពី​យ៉ុង​ឆាង​​កូរ៉េខាង​ត្បូង​​ បាន​ធ្វើ​ឱ្យ​នាង​គីម យូ​ណា​​ក្លាយ​ជា​ជន​​ដែល​គេ​តាម​​មើល​ពី​ការ​​ស្លៀក​ពាក់​

13 ឆ្នាំ មុន

បន្ទាប់​ពី​បាន​លេច​មុខ​មាត់​នៅ​ក្នុង​បទ​បង្ហាញ​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ខ្លួន​នៅ​ឯសម័យ​ប្រជុំ​របស់​គណៈ​កម្មា​ធិការអូឡាំពិក​ពិភពលោក​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​ឲ្យ​ទី​ក្រុង​ពី​យ៉ុង​ឆាង​ទទួល​បាន​ជោគជ័យ​ក្នុង​ពិ​ធី​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​អូឡាំពិក​រដូវ​រងា​ឆ្នាំ​២០១៨​រួច​មក តារាស្គី​កូ​រ៉េ​ខាង​ត្បូង​នាង​គីម យូ​ណា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​គ្នា

បន្ទាប់​ពី​បាន​លេច​មុខ​មាត់​នៅ​ក្នុង​បទ​បង្ហាញ​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ខ្លួន​នៅ​ឯសម័យ​ប្រជុំ​របស់​គណៈ​កម្មា​ធិការអូឡាំពិក​ពិភពលោក​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​ឲ្យ​ទី​ក្រុង​ពី​យ៉ុង​ឆាង​ទទួល​បាន​ជោគជ័យ​ក្នុង​ពិ​ធី​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​អូឡាំពិក​រដូវ​រងា​ឆ្នាំ​២០១៨​រួច​មក តារាស្គី​កូ​រ៉េ​ខាង​ត្បូង​នាង​គីម យូ​ណា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​គ្នា​ពី​​មនុស្ស​ជា​ច្រើន​ក្នុង​ក្រុង​។ ក្នុង​ពេល​នេះ​ភាព​ល្បី​របស់​នាង​គឺ​ទៅ​លើ​ម៉ូដ​សំ​លៀក​បំ​ពាក់​ដែល​នាង​ជ្រើស​រើស​មក​ស្លៀក​អំឡុង​ការ​ធ្វើ​ដំណើរ​។

បណ្តា​អ្នក​អត្ថា​ធិប្បាយ​នានា​តែង​តែ​លើក​យក​មក​ពិភាគ្សា​ចំពោះ​ការ​ស្លៀក​ពាក់​ដ៏​ទាក់​ភ្នែក​របស់​នាង​នៅ​ព្រលាន​យន្ត​ហោះ Gimpo នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការអូឡាំពិក​​អា​ហ្វ្រិក​ខាង​ត្បូង​នៅ​ទី​ក្រុង​ឡូ​មេប្រទេស​តូ​ហ្គោ​ និង​នៅ​ទី​ក្រុង​Durbanអា​ហ្វ្រិក​ខាង​ត្បូង​។

ម៉ូដ​សំ​លៀក​បំ​ពាក់​ដែល​នាង​គីម យូ​ណា​ស្លៀក​អំឡុង​យុទ្ធ​នា​ការ​ដេញ​ថ្លៃ​អូឡាំពិក​ក្រុង​ពី​យ៉ុង​ឆាង​បាន​ក្លាយ​ជា​វត្ថុ​បំណង​នៃ​ការស្វែង​រក​យ៉ាង​មាន​ប្រជា​ប្រិយភាព​បំ​ផុត​តាម​ប្រព័ន្ធ​អ៊ីន​ធើ​រណែត​ពី​​ជន​ជាតិកូ​រ៉េ​ជាច្រើន​។ បណ្តា​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីន​ធើ​ណែត​ទាំង​ឡាយ​បាន​ផ្ញើ​សារ​សរសើរ​ពី​ការ​ស្លៀក​ពាក់​ដ៏​សែន​សមរបស់​នាង​គីម យូណា​។
ចំណែក​អ្នក​មួយ​ចំនួន​ទៀត​បាន​ប្រញាប់​ប្រ​ញាល់​សួររក​ប្រភព​និង​ម៉ាក​សំ​លៀក​បំ​ពាក់​ ព្រម​​ទាំង​ក្រុម​ហ៊ុន​ផលិត​។ ប្រការ​ទាំង​នេះ​​នាំ​ឲ្យ​ការលក់​ចេញ​របស់​ក្រុម​ហ៊ុន​មាន​ការ​កើន​ឡើង។

កាល​ពី​ពេល​កន្លង​ទៅ​នាង​គីម យូ​ណា​និយម​ចូល​ចិត្ត​ស្លៀក​ពាក់​ធម្មតាៗ​ ប៉ុន្តែ​ឥឡូវនេះ​នាង​ងាក​មក​សាក​ល្បង​ស្លៀក​សំ​លៀក​បំ​ពាក់ពណ៌​ខ្មៅ​និង​សវិញ​។​ តាម​ពិត​ទៅ​ស្ទីល​​ថ្មី​របស់​នាង​គីម យូ​ណា​គឺ​ប្រមូល​ផ្តុំ​ទៅ​លើ​លក្ខណៈ​ស្នេហា​ជាតិ​ដោយ​ផ្ចិត​ផ្ចង់​បំ​ផុត​។​

អ្នក​រចនា​ម៉ូដ​ឲ្យ​នាង​គីម យូណា​ឈ្មោះ​Regina Suhបាននិយាយ​ថា៖ «នាង​យូ​ណាចង់​ស្លៀក​សំ​លៀក​បំ​ពាក់​ដែល​ជា​របស់​កូ​រ៉េ​ក្នុង​ខណៈ​នាង​កំពុង​តំ​ណាង​ឲ្យ​ប្រទេស​»។
អាវ​ធំ​គ្មាន​ស្មា​ពណ៌​ខ្មៅ​និង​រ៉ូប​អត់​ដៃ​ដែល​នាង​ស្លៀក​ពាក់​អំឡុង​ថ្ងៃ​​បង្ហាញ​មុខ​ចុង​ក្រោយ​នៅ​ក្រុង​Durbanត្រូវ​បាន​រចនា​ម៉ូដ​ដោយ​លោក​យុង​ គូហូ​នាយក​ផ្នែក​ឆ្នៃម៉ូ​ដ​ក្រុម​ហ៊ុន​Cheil Industries។ ក្រុម​ហ៊ុន​នេះ​បាននិយាយ​ថា អាវ​ធំ​នេះ​ដើម​ឡើយ​មិន​មែន​រចនា​ដើម្បី​ដាក់​លក់​តាម​ហាង​​ទេ​ ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​សួររក​ច្រើន​ពេក​ ក្រុម​ហ៊ុន​ក៏​​សម្រេច​ផលិត​ចេញ​ជាច្រើន​ ៕