ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពស៊ីរី​​​បើកការ​វាយលុក​យ៉ាងបង្ហូរ​ឈាម​​មួយ​លើក្រុង​​ហាម៉ា​ស្លា.ប់ជាង​​100នាក់​

13 ឆ្នាំ មុន

​កងទ័ព​​ និងកង​កម្លាំង​សន្តិសុខ​​​ស៊ីរី​ បាន​បើក​ការ​វាយ​​លុយយ៉ាង​​បង្ហូរ​ឈាម​មួយ​កាលពីថ្ងៃ​ទី​​​៣១ កក្កដា ​លើ​ទីក្រុង​បះបោរ​​ហាម៉ា​មុនពេល​បុណ្យ​​រ៉ាម៉ាដាន របស់​អ៊ិស្លាម បណ្តាល​ឱ្យស្លា.ប់​ជនស៊ីវិល​ជាង​​១០០នាក់​។​​ កងទ័ព​បាន​​លើក​ចូល​នា​ព្រឹក​​ព្រលឹម​​ថ្ងៃ​ទី​​​៣១ កក្កដា ​ចូលទីក្រុង​នេះ ហើយ​​បា.ញ់​​

កងទ័ព​​ និងកង​កម្លាំង​សន្តិសុខ​​​ស៊ីរី​ បាន​បើក​ការ​វាយ​​លុយយ៉ាង​​បង្ហូរ​ឈាម​មួយ​កាលពីថ្ងៃ​ទី​​​៣១ កក្កដា ​លើ​ទីក្រុង​បះបោរ​​ហាម៉ា​មុនពេល​បុណ្យ​​រ៉ាម៉ាដាន របស់​អ៊ិស្លាម បណ្តាល​ឱ្យស្លាប់​ជនស៊ីវិល​ជាង​​១០០នាក់​។

កងទ័ព​បាន​​លើក​ចូល​នា​ព្រឹក​​ព្រលឹម​​ថ្ងៃ​ទី​​​៣១ កក្កដា ​ចូលទីក្រុង​នេះ ហើយ​​បាញ់​​ប្រហារ​ទៅលើ​ពួក​​ស៊ីវិល​​ដែល​បះបោរ​។ សហគមន៍​​អន្តរ​ជាតិ​​បាន​បរិហារ​ថា នោះ​គឺ​ជា​ការ​សម្លាប់​​​រង្គាល​មួយ ។

ដូចការ​ព្យា​ករណ៍​​របស់ពួកប្រឆាំង​​កង​ទ័ព​ស៊ី​រី​​​មុន​​ពេល​​​បុណ្យរ៉ាម៉ាដាន ​បានធ្វើការ​​បង្ហាញ​​​កម្លាំង​​នៅក្រុង​​​ហាម៉ា​ជាទីក្រុងឧទ្ទាម​​មួយស្ថិត​នៅ​​ចម្ងាយ​​​២១០គីឡូម៉ែត្រ ​ពីទីក្រុង​​​ដាម៉ាស់​។ ​កង​រថក្រោះ​​បានបើក​ចូល​ទីក្រុងនេះ នាព្រឹក​ព្រលឹម​​​ស្រាងៗ​ ហើយបាញ់​ប្រហារ​លើ​ពួក​ជនស៊ីវិល​​។ អង្គការ​​ការពារសិទ្ធិ​មនុស្ស​ជាតិ​​មួយ​អះអាង​ថា ​​មនុស្សដល់​ទៅជាង​​១០០នាក់ ​​ត្រូវ​ស្លាប់​​ហើយ​ជាច្រើន​​​នាក់ត្រូវ​​របួស ។ ​​ពេញមួយ​ថ្ងៃ​ទី​​៣១ កក្កដា ​​តុល្យការ​​នៃជន​រងគ្រោះ​ឡើង​ខ្ពស់ជានិច្ច​។​​ មនុស្ស​​​៥​នាក់​ទៀត​ស្លាប់​​នៅ​​ទីក្រុង HOMS ពេលប្រជាជន​​​លើកគ្នា​​​ធ្វើបាតុកម្ម​​គាំទ្រ​​ទីក្រុង​ហាម៉ា ។ ​ចំណែក​​​នៅខេត្ត IDLEB មាន​​​មនុស្ស​​ស្លាប់​​​៣នាក់​។

តួលេខ​​ចេញផ្សាយ​​​ដោយបណ្តា​​​សមាគម​ស៊ីរី​​​រៀបរាប់​​ពីមនុស្ស​​ស្លាប់​​​សរុប​​​១៣៦​នាក់​។ ​​លោក​​រ៉ាមី ​​អាប់ដែល ​​រាហ៍ម៉ាន​ ប្រធាន​អង្គ​ការ​​សង្កេត​ការណ៍​​សិទ្ធិមនុស្ស​​​ស៊ីរី​​​ OSDH ថ្លែង​ថា ​នេះជា​ទិវា​យ៉ាង​បង្ហូរឈាម​មួយ​តាំង​ពី​ចាប់​ផ្តើម​​ការ​បះបោរ​​នៅស៊ីរីពីថ្ងៃទី​​​១៥ មីនា មក ។ សម្រាប់​រដ្ឋ​​​មន្ត្រី​​ការបរទេស​​​អង់គ្លេស លោក WIL-LIAM HAGUE យល់​ថា​ សកម្ម​​​​ភាព​បែប​​នេះ​​ប្រឆាំង​​ជន​ស៊ីវិល​​ដែលលើក​គ្នា​ធ្វើបាតុកម្ម​ពុំ​អាច​​លើកហេតុផល​​អ្វីមក​​​សំអាង​បានឡើយ​។

តាមអ៊ីនធើរណេត​​​​​​ពួក​​សកម្មជន​នៃក្រុម «បដិវត្តន៍ស៊ីរី​២០១១» ជា​ក្បាលម៉ាស៊ីន​​នៃបាតុ​កម្ម​​តវ៉ា​បាន​អំពាវ​នាវ​​ឱ្យធ្វើ​បាតុកម្ម​​​សង​សឹក​​វិញ នា​យប់ថ្ងៃទី​​​៣១ កក្កដា ក្រោយចេញពី​​សូត្រ​ធម៌៕