ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ក្រុមឧក្រិ.ដ្ឋជនក្លែងបន្លំជាស្ថាប័នធនាគារ និងរូបភាពថ្នាក់ដឹកនាំបោកបញ្ឆោត ឱ្យវិនិយោគតាម Telegram

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ Online Investment Scam ការ​ក្លែងបន្លំ​ជា​ស្ថាប័ន​ធនាគារ ដើម្បី​ឱ្យ​ជន​រង​គ្រោះ​វិនិយោគ​រូបិយប័ណ្ណ​ក្លែងក្លាយ ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ បាន​ប្រកាស​នា​ថ្ងៃ​ទី​០៦ ខែមេសា​នេះ ។

ជា​ការ​ពិត​ណាស់ Telegram ជា​បណ្តាញ​ទំនាក់ទំនង​សង្គម​ដ៏​ពេញ​និយម​បំផុត​ក្នុង​សម័យកាល​ឌី​ជី​ថ​ល​នេះ ។ ទន្ទឹម​នឹង​នេះ Telegram បាន​ក្លាយជា​គោលដៅ​របស់​ក្រុម​ឧក្រិដ្ឋជន​បច្ចេកវិទ្យា ក្នុង​ការ​បោកប្រាស់​ក្លែងបន្លំ​ជន​រង​គ្រោះ​ផង​ដែរ ។

ថ្មី​ៗ​នេះ ក្រុមការងារ​បច្ចេកទេស​បាន​សង្កេត​ឃើញ ក្រុម​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ឧបាយកល​បោកប្រាស់​ដោយ​បង្កើត​ជា​គ្រុប ប្រើប្រាស់​រូបភាព​ថ្នាក់ដឹកនាំ​កំពូល​ៗ និង​ក្លែងបន្លំ​ជា​ស្ថាប័ន​ធនាគារ ក្នុង​គោលបំណង​អូស​ទាញ​ជន​រង​គ្រោះ​ឱ្យ​វិនិយោគ​ជាមួយ Platform ក្លែងក្លាយ នៅ​លើ​បណ្តាញ​ទំនាក់ទំនង Telegram ៖ វិធីសាស្ត្រ​របស់​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​:

-ប្រើប្រាស់​កម្មវិធី​ចុះ​ឈ្មោះ ឬ Platform ក្លែងក្លាយ

-បង្កើត Group និង​គណនី​ក្លែងក្លាយ​ដោយ​ប្រើប្រាស់​រូបភាព​ថ្នាក់ដឹកនាំ​លើ​បណ្តាញ​ទំនាក់ទំនង Telegram

-អូស​ទាញ​ជន​រង​គ្រោះ​ឱ្យ​ចុះ​ឈ្មោះ​ដាក់​ប្រាក់​វិនិយោគ​លើ Platform ក្លែងក្លាយ

-លួច​យក ឬ​ដក​ប្រាក់​ជន​រង​គ្រោះ​ដោយ​សម្ងាត់
វិធីសាស្ត្រ​ការពារ​ខ្លួន សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាងក្រោម​៖

-ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ ឬ​ប្រឹក្សា​ជាមួយ​ស្ថាប័ន​ជំនាញ​មុន​នឹង​សម្រេចចិត្ត​ដាក់​ប្រាក់​វិនិយោគ

-ត្រួតពិនិត្យ និង​សិក្សា ស្រាវជ្រាវ ឈ្វេងយល់​អំពី Platform វិនិយោគ​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​សម្រេចចិត្ត​ដាក់​ប្រាក់​វិនិយោគ ៕