ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ព្រំដែន​ឃាត់ខ្លួន​មេខ្យល់ និង​កម្មករ​ចំនួន​០៦​នាក់ ដែល​ង​ត្រៀម​ឆ្លង​ដែន​ខុសច្បាប់ទៅ​ថៃ

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​០៣​នាក់ រួម​ជាមួយនឹង​កម្មករ​ចំ​នួ​ច​០៣​ផង ត្រូវ​បាន​មន្ត្រី​ការពារ​ព្រំដែន​ឃាត់ខ្លួន មុន​ពេល​ពួក​គេរៀច​ចំ​«​ឆ្លង​ដែន​»​ដោយ​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​០៦ មេ​សា នៅ​ចំណុច​ភូមិសាស្ត្រ…

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​០៣​នាក់ រួម​ជាមួយនឹង​កម្មករ​ចំ​នួ​ច​០៣​ផង ត្រូវ​បាន​មន្ត្រី​ការពារ​ព្រំដែន​ឃាត់ខ្លួន មុន​ពេល​ពួក​គេរៀច​ចំ​«​ឆ្លង​ដែន​»​ដោយ​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​០៦ មេ​សា នៅ​ចំណុច​ភូមិសាស្ត្រ ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ។

ប្រភព​បាន​រាយការណ៍​ថា ជន​ទាំង​០៦​នាក់​ដែល​ត្រូវ​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ឃាត់ខ្លួន​ទាំង​០៦​នាក់​នោះ មាន​០៣​នាក់​ជា​មេខ្យល់ រីឯ​ចំនួន​០៣​នាក់​ទៀត​ជា​កម្មករ​ដែល​បម្រុង​ធ្វើ​ចំណាកស្រុក​ដោយ​ខុ​ច្បាប់​ទៅ​ប្រទេស​ថៃ តាម​រយៈ​មេខ្យល់​០៣​នាក់​នោះ ។

មេខ្យល់​ទាំង​០៣​នាក់​មាន​៖ ១-​ឈ្មោះ សេង សុខ​ជឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ២-​ឈ្មោះ ផល សៀង​ហៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ និង​៣-​ឈ្មោះ សែ ភី​ម ភេទ​ប្រុស អាយុ​២៩​ឆ្នា នៅ​ភូមិ​អូរ​ល្វា ឃុំ​ជ្ហ​រៃ​សី​ម៉ា ស្រុក​សំពៅ​លូន (៣​នាក់​នេះ​មេខ្យល់​) ។ ដោយឡែក ក្រុម​កម្មករ​ចំនួន​០៣​នាក់​៖ ១-​ឈ្មោះ ស៊ី​ន ច​ន្ធូ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ២-​ឈ្មោះ លឿង ណា​រ៉ូ​ត​ភាព ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​៣-​ឈ្មោះ លឿង លី​ហ៊ិ​ល​គេ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ត​មាន​ជ័យ ។

សមត្ថកិច្ច​បាន​និយាយ​ថា ក្រុម​អ្នក​ត្រៀម​អ្នក​ត្រៀម​ឆ្លង​ដែន​ទាំង​០៦​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន បង្ក្រាប​បាន​ពេល​ពួក​គេ​បម្រុង​នឹង​ឆ្លង​អូរ​ព្រំដែន​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ។

ហើយ​នេះ​ចាត់​ទុក​ថា ជា​ការ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា ចំពោះ​សកម្មភាព​ក្រុម​រត់ពន្ធ​មនុស្ស​ឆ្លង​ដែន ខណៈ​ប្រទេស​ទាំង​០២​នាក់​បាន​បិទ​ខ្ទប់​បន្ទាត់​ព្រំដែន​ជាមួយ​គ្នា​ទាំងស្រុង ក្រោយ​មានការ​ប៉ះ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​នា​ពេល​កន្លង​មក ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន​មេខ្យល់ និង​កម្មករ សរុប​ចំនួន​០៦​នាក់ មន្ត្រី​ការពារ​ព្រំដែន​បាន​ប្រគល់​ក្រុម​នេះ​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​នៃ​អធិការ​ស្រុក​សំពៅ​លូន​ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ