ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នជាប់គុកជំនួសគេ ! ការផ្ដល់កុងធនាគារ ឱ្យគេប្រើប្រាស់ស្មើនឹងការសហការប្រព្រឹត្តបទល្មើស

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ប្រយ័ត្ន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ដោយ​មិនដឹង​ខ្លួន ប្រសិនបើ​ផ្ដល់ ឬ​ជួល​គណនី​ធនាគារ (​កុង​) ទៅ​ឱ្យ​គេ​ប្រើប្រាស់ ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ…

រាជធានី​ភ្នំពេញ ៖ ប្រយ័ត្ន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ដោយ​មិនដឹង​ខ្លួន ប្រសិនបើ​ផ្ដល់ ឬ​ជួល​គណនី​ធនាគារ (​កុង​) ទៅ​ឱ្យ​គេ​ប្រើប្រាស់ ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ បាន​ប្រកាស​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ។

អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ បាន​បន្ត​ថា ការ​ផ្តល់​គណនី​ធនាគារ (​ឬ​កុង​ធនាគារ​) ទៅ​ឱ្យ​អ្នក​ដទៃ​ប្រើប្រាស់ ដើម្បី​ទទួល​បាន​កម្រៃជើងសារ អាច​ធ្វើ​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​ការ​ចូលរួម​ប្រព្រឹត្ត បទល្មើស ជាមួយ​ក្រុម​ឧក្រិដ្ឋជន ។

ការ​ទទួល​ប្រាក់​ជំនួស ការ​ជួល ឬ​ការ​លក់​គណនី​ធនាគារ​របស់​ខ្លួន ឱ្យទៅ​បុគ្គល​ដទៃ​ប្រើប្រាស់​ក្នុ ង​គោលបំណង​ណាមួយ ឬ​ដើម្បី​បាន​ប្រាក់​កម្រៃ គឺជា​ការ​ផ្តល់​នូវ​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ។

ចំពោះ​អ្នក​ផ្តល់​មធ្យោបាយ​ក្នុង​ការ​ប្រព្រឹត្ត​នូវ​បទល្មើស គឺ​ត្រូវ​ចាត់​ទុក​ថា​ជា «​សហចារី​» ដែល​នឹង​ត្រូវ​ទទួលទោស​ទណ្ឌ​ដូច​ជា «​ចារី​» (​អ្នក​ប្រព្រឹត្ត​ផ្ទាល់​) ដែរ ។ ក្នុង​ន័យ​នេះ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដូច​ខាងក្រោម ៖

១. កុំ​លក់ ឬ​ជួល គណនី​ធនាគារ​របស់​ខ្លួន​ឱ្យទៅ​បុគ្គល​ដទៃ​ប្រើប្រាស់​ជា​ដាច់ខាត​។
២. កុំ​ទទួល​ប្រាក់​តាម​គណនី​ធនាគារ ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់ ជំនួស​មិត្តភក្តិ ឬ​អ្នក​ដទៃ​។
៣. កុំ​ទាក់ទង ជាមួយ​ជនអនាមិក ឬ​មិត្តភក្តិ ដែល​ព្យាយាម​លួងលោម ឬ​សន្យា​ផ្តល់​ផលប្រយោជន៍ ក្រោម​រូបភាព​ខ្ចី​ប្រើប្រាស់​កុង​ធនាគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ