ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជនបរទេស​២៧​នាក់​នៅ​សង្កាត់​​គោក​ឃ្លាង ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង Online Scams

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​សង្ស័យ​បង្កប់​បទល្មើស​បច្ចេកវិទ្យា​មួយ​កន្លែង​ ស្ថិត​នៅ​បុរី​ហ្គោ​ឌែ​ន​ឃី ផ្ទះ​លេខ​A01 A02 និង C09  ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង…

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​សង្ស័យ​បង្កប់​បទល្មើស​បច្ចេកវិទ្យា​មួយ​កន្លែង​ ស្ថិត​នៅ​បុរី​ហ្គោ​ឌែ​ន​ឃី ផ្ទះ​លេខ​A01 A02 និង C09  ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​២៦​នាក់ (​ស្ត្រី​១​នាក់ ) និង​ម៉ា​ឡេ​ស៊ី​១​នាក់ ​សរុប​ចំនួន​២៧​នាក់​ ។ នេះ​បើ​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.)​ ។

ប្រភព​បាន​លើក​ឡើង​ថា ​ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ​២៧​នាក់ ក្រុមការងារ​បាន​ត្រួតពិនិត្យ​រក​ឃើញ​សម្ភារ​ដែល​បម្រើ​ដល់​បទល្មើស​រួម​មាន៖ ​ទូរ​សព្ទ​ដៃ​២២៧​គ្រឿង​, កុំព្យូទ័រ​យួរដៃ ២២​គ្រឿង​, ​អេ​​​ក្រង់​កុំព្យូទ័រ​១៩​គ្រឿង និង​ម៉ាស៊ីន​កុំព្យូទ័រ​៣​គ្រឿង​ ។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង ក្រោម​ការ​បញ្ជា​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរ​បាល​​រាជធានី​ភ្នំពេញ រួម​ទាំង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​លោក​ សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

លទ្ធផល​កោសល្យវិច័យ​សមត្ថកិច្ច​រក​ឃើញ​ថា ជនសង្ស័យ​ប្រើ​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា ប្រព្រឹត្ត​បទល្មើស​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោម​រូបភាព​ឆបោក​ទិញ​ទំនិញ​អន​ឡាញ​​ក្លែងក្លាយ និង​អូស​ទាញ​អោយ​វិនិយោគ ។

ប្រភព​បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​ ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិ​យាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី​ច្បាប់ ខណៈ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្សពួក​ពាក់ព័ន្ធ​បន្ថែម​ទៀត ​។

សូម​ជម្រាប​ថា ស​ម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ​ ។

រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា​​ដែល​នៅ​ពីក្រោយ​​សកម្មភាព​ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ​គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ​។ វិធានការ​ដែល​បាន និង​កំពុង​អនុវត្ត​ទាំងនេះ នឹង​អាច​ធ្វើ​អាច​ឱ្យ​កម្ពុជា​ឈាន​ទៅ​លុប​បំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ត្រឹម​ខែមេសា​នា​ពេល​ខាង​មុខ​នេះ​ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ