ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបន្តបណ្តេញជនបរទេស១,០៨៤នាក់ចេញ ពីប្រទេសក្នុងរយៈពេលត្រឹមតែ៥ថ្ងៃ ដើមខែមេសានេះ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ត្រឹមតែ​៥​ថ្ងៃ ក្នុង​ខែមេសា ឆ្នាំ​២០២៦ កម្ពុជា​បាន​បន្ត​បណ្តេញ​ជនបរទេស​១០៨៤​នាក់ ដែល​រស់នៅ​ខុសច្បាប់​ពាក់ព័ន្ធ និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡាញ​ទៅ​ស្រុក​វិញ ។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍…

រាជធានី​ភ្នំពេញ ៖ ត្រឹមតែ​៥​ថ្ងៃ ក្នុង​ខែមេសា ឆ្នាំ​២០២៦ កម្ពុជា​បាន​បន្ត​បណ្តេញ​ជនបរទេស​១០៨៤​នាក់ ដែល​រស់នៅ​ខុសច្បាប់​ពាក់ព័ន្ធ និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡាញ​ទៅ​ស្រុក​វិញ ។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា នៅ​ដើម​ខែមេសា ចាប់ពី​ថ្ងៃ​ទី​១ ដល់ទី​៥ ខែមេសា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើកា​បណ្ដេញចេញ​ជនបរទេស​សរុប​ចំនួន​១,០៨៤​នាក់ ស្រី​១៣០​នាក់ មាន​២៧​សញ្ជាតិ ។

រួម​មាន ៖ យ៉ូ​ហ្គ​ង់​ដា ប៉ា​គី​ស្ថាន រ​វ៉ា​ន់​ដា កេ​ន​យ៉ា នេ​ប៉ា​ល់ ឥណ្ឌូ​នេ​ស៊ី ហ្គា​ណា ហ្វី​លី​ពី​ន កា​មេ​រូ​ន ចិន ឥណ្ឌា រុ​ស្សី អង់គ្លេស ចិនតៃវ៉ាន់ នី​ហ្សេ​រី​យ៉ា បង់​ក្លា​ដេ​ស ម៉ា​ឡេ​ស៊ី ឡាវ អា​មេ​រិ​ក អ៊ូ​បេ​គី​ស្ថាន ជប៉ុន អេ​ត្យូ​ពី កូរ៉េ មី​យ៉ា​ន់​ម៉ា ប៊ូ​រុន​ឌី ស៊ូ​ដង់ និង​សា​រ៉ា​លី​អូន ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​៤៨០​នាក់ (​ស្រី​១៦​នាក់​) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ត្រូវ​បាន​បណ្ដេញចេញ​តាម​រយៈ​យន្តហោះ​ពិសេស​នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ចំនួន​៣២៧​នាក់ និង​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គ ចំនួន​១៥៣​នាក់ និង​មាន​ជនបរទេស​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន​បន្លំ​ឯកសារ​ក្លែងក្លាយ​ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន ចាប់​ជំ​រិ​ទទារ​ប្រាក់​ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ ( QR Code ក្លែងក្លាយ​) ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ។

ប្រភព​បាន​លើក​ឡើង​ថា ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ